លួច​ម៉ូតូ​ បាន៣ថ្ងៃត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់បានធ្វេីសកម្មភាពលួចយកម៉ូតូមិត្តភ័ក្រគេចខ្លួនបាន៣ថ្ងៃត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់យកមកដាក់ទោសតាមច្បាប់។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២៥​ នៅភូមិព្រៃព្រីងត្បូង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យឈ្មោះសិលា​ ភេទប្រុស​ អាយុ២៦ឆ្នាំ​ មុខរបរមិនពិតប្រាកដ​ ស្នាក់នៅភូមិព្រៃព្រីងត្បូង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះឈ្មោះណាត​ មករា​  ភេទប្រុសអាយុ២៨ឆ្នាំ​ មុខរបរកម្មកររោងចក្រ​ ស្នាក់នៅភូមិកន្ទោកជេីង​ សង្កាត់កន្ទោក​ ខណ្ឌកំបូល។ ​

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា​ កន្លងទៅជនសង្ស័យធ្លាប់ធ្វេីការជាមួយខ្លួន​ ហេីយក៏ធ្លាប់ខ្ចីម៉ូតូរបស់ខ្លួនម៉ាហុងដា​ ឌ្រីម​ ស៊េរីឆ្នាំ២០២៦​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1MB 6425 ទៅរកទិញអីហូប​ តែបែជាជនសង្ស័យយកទៅលួចចំឡងសោរ​ លុះមកដល់ថ្ងៃទី២៣​ ខែធ្នូ​ ស្រាប់តែជនសង្ស័យបន្លំខ្លួនចូលទៅក្នុងរោងចក្រលួចយកម៉ូតូរបស់ខ្លួនគេចខ្លួនបាត់។ 

ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដេីម្បីសុំការអន្តរាគមន៍​ លុះមកដល់ថ្ងៃកេីតហេតុសមត្ថកិច្ចក៏បានស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាបានឃាត់ខ្លួនជនសង្ស័យបានយកមកដាក់ទោសតា​មច្បាប់៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print