ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗចំណែកម្នាក់ទៀតរងរបួសស្រាលក្រោយពីពួកគេជិះម៉ូតូបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង២២និង១៤នាទី ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម និងម្នាក់ទៀតជិះម៉ូតូហុងដាស្កូបពីធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅបញ្ច្រាសទិសគ្នាខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូហុងដាឌ្រីមរងរបួសធ្ងន់ចំណែកភាគីខាងម៉ូតូស្កូបពីរងរបួសស្រាល។
ក្រោយកេីតហេតុជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










