ម៉ូតូពីរគ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗចំណែកម្នាក់ទៀតរងរបួសស្រាលក្រោយពីពួកគេជិះម៉ូតូបុកគ្នាពេញទំហឹងកាលពីវេលាម៉ោង២២និង១៤នាទី ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥ នៅផ្លូវបេតុង ភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ និងម្នាក់ទៀតជិះម៉ូតូហុងដាស្កូបពីធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅបញ្ច្រាសទិសគ្នាខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតបុកគ្នាពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូហុងដាឌ្រីមរងរបួសធ្ងន់ចំណែកភាគីខាងម៉ូតូស្កូបពីរងរបួសស្រាល។

...

ក្រោយកេីតហេតុជនរងគ្រោះរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះ​ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print