ខេត្តបាត់ដំបង៖ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះថា លួចមិនបានពេលនេះ តែបានលួចពីពេលកន្លងក្នុងខណ:ប្រជាពលរដ្ឋខ្វល់ខ្វាយគ្រប់យ៉ាងនៅមូលដ្ឋាន នោះគឺមុខសញ្ញាជាជនសង័្សយម្នាក់ឈ្មោះពឿន សុខសាន្ត ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឫស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កំពុងធ្វេីសកម្មភាពលួចកាត់ខ្សែភ្លេីងអ្នកភូមិក្នុងពេលរាត្រី ក្នុងចំណុចក្នុងក្រុមទី៦ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ផ្តេីមដោយអនុសាសន៍របស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី សមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋឃាត់ខ្លួនភា្លមៗខណ:ជនសង័្សយខាងលេីកំពុងធ្វេីសកម្មភាពតែម្តង។
សូមបញ្ជាក់ថាច្រេីនលេីកច្រេីនសារណាស់មកហេីយដែលប្រជាពលរដ្ឋលោកត្រូវបានរងគ្រោះដោយករណីចោរលួចកាត់ខ្សែភ្លេីងនៅពេលយប់ ហេីយបញ្ហានេះបានបង្កឱ្យពួកគាត់ជួបនូវការលំបាកបន្ថែមលេីអ្វីដែលគាត់កំពុងខ្វល់ខ្វាយនិងលំបាកក្នុងជីវភាពប្រចាំថ្ងៃស្រាប់។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕










