រថយន្តស៊េរីទំនើបម៉ាកRAMបត់ឆ្លងផ្លូវត្រូវឡំប្រឺតាបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តស៊េរីទំនើបម៉ាកRAMមួយគ្រឿងបេីកឆ្លងផ្លូវមិនប្រយ័ត្នត្រូវឡាំប្រឺតាបេីកលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុុលបុកពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២៥។ នៅតាមបណ្ដោយផ្លូវ២១៥ កែងនិងផ្លូវ ១១២ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ភាគីខាងរថយន្ត​ ម៉ាក RAM ពណខ្មៅ​ ពាក់ស្លាកលេខកម្ពុជា KHA-5678​ ចំណែកឡាំប្រឺតា​ ពាក់ស្លាកលេខកំពង់ធំ1S-5063 ។

...

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូកង់បីទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print