ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈប្រជាពលរដ្ឋបានប្រទះឃើញសពស្រ្តីម្នាក់វ័យប្រមាណជា៤៤ឆ្នាំអណ្តែតមកទើរនៅក្បែរច្រាំងទន្លេកាលពីវេលាម៉ោង០៨:៥០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចក្បែរព្រះអង្គដងកើ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាដើរលេងកម្សាន្តតាមដងមាត់ទន្លេ។ ក្រោយមកស្រាប់តែពួកគេក្រឡេកទៅឃើញសពស្ត្រីខាងលើបានអណ្ដែតមកក្បែរច្រាំងទន្លេទាំងស្ថានភាពផ្កាប់មុខ។ ឃើញដូច្នេះ ពួកគេបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលសព។
ពេលសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទាក់ទងទៅមន្ត្រីជំនាញផ្នែកកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកពិនិត្យសពបន្ត។ ក្រោយពីខាងជំនាញពិនិត្យរួចក៏ធ្វើកំណត់ហេតុនិងដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកចាត់ចែងធ្វើបុណ្យ ៕
ដោយ៖ ភារ៉ា ដង្កោ










