ភ្នំពេញ៖ រថយន្តស៊េរីទំនេីបម៉ាក Ford មួយគ្រឿងម្ចាស់បេីកលឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតមួយកង់រីឯរថយន្តដាច់ក្រឡេកង់ខាងមុខទៅលែងរួច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១ និង ១០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០២៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចស្តុបក្តាន់ពី ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក Ford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2CC 8357 ធ្វេីដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងការខូចខាតមួយកង់ចំណែករថយន្តដាច់កាឡេទៅមុខលែងរួច។
ក្រោយកើតហេតុម្ចាស់រថយន្តបានគេចចេញពីកន្លែងកើតហេតុបាត់ទុកតែរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖សុខាសែនជ័យ










