សពស្រ្តីវ័យ៤៤ឆ្នាំម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្ដែតក្នុងទឹកក្បែរច្រាំងទន្លេ

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈប្រជាពលរដ្ឋបានប្រទះឃើញសពស្រ្តីម្នាក់វ័យប្រមាណជា៤៤ឆ្នាំអណ្តែតមកទើរនៅក្បែរច្រាំងទន្លេកាលពីវេលាម៉ោង០៨:៥០នាទីយប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចក្បែរព្រះអង្គដងកើ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាដើរលេងកម្សាន្តតាមដងមាត់ទន្លេ។ ក្រោយមកស្រាប់តែពួកគេក្រឡេកទៅឃើញសពស្ត្រីខាងលើបានអណ្ដែតមកក្បែរច្រាំងទន្លេទាំងស្ថានភាពផ្កាប់មុខ។ ឃើញដូច្នេះ ពួកគេបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យមើលសព។

...

ពេលសមត្ថកិច្ចមូលដ្ឋានចុះមកដល់ក៏បានទាក់ទងទៅមន្ត្រីជំនាញផ្នែកកោសល្យវិច័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យចុះមកពិនិត្យសពបន្ត។ ក្រោយពីខាងជំនាញពិនិត្យរួចក៏ធ្វើកំណត់ហេតុនិងដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកចាត់ចែងធ្វើបុណ្យ ៕ ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print