ផ្ទះ១ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់​ ខណៈ​ម្ចាស់​ទៅច្រៀង​ភ្លេងការក្នុង​ពិធីមង្គលការគេ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖ ផ្ទះ​តៀម​មួយ​ខ្នង​ត្រូវ​បាន​ភ្លើង​ឆេះ​អស់​គ្មាន​សល់ ខណៈ​ដែល​ម្ចាស់​មិន​នៅ ទៅ​ច្រៀង​ភ្លេង​ប្រពៃណី​ក្នុង​កម្មវិធី​មង្គលការ​គេ ។

ហេតុការណ៍​ភ្លើង​ឆេះ​១ខ្នង​ផ្ទះ​អស់ខាងលើ​​បាន​កើត ឡើង​កាលពី​វេលា​ម៉ោង​០២​និង​៣៥​នាទី​ឈានចូលព្រឹក​​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​ក្នុងភូមិ​ព្រៃ​វាវ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​ឱ្យ​ដឹង​ថា​ ផ្ទះដែល​អគ្គី​ភ័យ​ឆាបឆេះ​អស់ ជា​ប្រភេទ​ផ្ទះ​តៀម​១ខ្នង​ទំហំ ៤​ម៉ែត្រ គុណ​និង​៥​ម៉ែត្រ ធ្វើ​អំពី​ឈើដំបូល​ប្រក់ស​ង្ក័​សី ជញ្ជាំង​ស​ង្ក័​សី ម្ចាស់ផ្ទះ​មានឈ្មោះ សាំង រ​ដ្ឋា ភេទ​ស្រី​ អាយុ​៣១​ឆ្នាំ​ មុខរបរជាអ្នក​​ច្រៀង​ភ្លេងខ្មែរ​តាម​កម្មវិធី​មង្គលការ រស់នៅ​ក្នុងភូមិ​ព្រៃ​វាវ ឃុំ​ធម្មតា​អរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា ករណី​ឆេះ​ផ្ទះ​ខាងលើ រង​ការ​ខូចខាត​រួម​មាន​÷

-ឆេះ​ផ្ទះ​អស់​ហ្មត់​មួយ​ខ្នង​ទាំងស្រុង

-សំបុត្រ​កំ​ណើត ០៤​សន្លឹក

-បង្កាន់ដៃ​ដីធ្លី ០១​សន្លឹក

-ប​ណ្ណ័​សមធម៌ ០១​សន្លឹក

-ខោអាវ មុង​ភួយ គ្រែ ទូ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ផង​ដែរ​។

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​ឆេះ​ផ្ទះ​ខាងលើ​នេះ មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ក្លាយជា​អណ្តាតភ្លើង​។

...

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​ខាងលើ​នេះ​កម្លាំង​សមត្ថកិច្ច​មិន​បាន​ចេញ​ជួយ​អន្តរាគមន៍ ដោយសារ​មិន​ទទួល​បាន​ព័ត៌មាន​ហើយ​ម្ចាស់​មិន​នៅផ្ទះ​ទៀត រវល់​ទៅ​ច្រៀង​ភ្លេង​ប្រពៃណី​ខ្មែរ​នៅ​ភូមិ​ក្រាំង​គគី ឃុំ​ហោង​សំណំ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​៕​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print