កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ប្រគល់ជូនរដ្ឋបាលខេត្ត និងសាខា កាកបាទក្រហមខេត្តព្រះវិហារ ដើម្បីជួយដល់ប្រជាជនភៀសសឹក ក្នុងឱកាសបុណ្យចូលឆ្នាំសកល

ចែករំលែក៖

‎ភ្នំពេញ ៖ ដោយតែងតែយកចិត្តទុកដាក់ខ្ពស់ និងគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាជនភៀសសឹកដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាពនានា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ទៅប្រគល់ជូននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នេះ។

‎ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅបរិវេណសាលាខេត្តព្រះវិហារ ដែលអំណោយរួមមាន៖

‎• ជូនរដ្ឋបាលខេត្តព្រះវិហារ៖ អង្ករ ២០តោន, ទឹកបរិសុទ្ធ វី-អាកទីវ ៣០០កេស និងភេសជ្ជៈ វី-កូឡា ៣០០កេស។

‎• ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ៖ ភួយចំនួន ១,៥០០ សម្រាប់ត្រៀមបន្តចែកជូនប្រជាពលរដ្ឋ។

‎សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានចាត់មន្ត្រីនាំយកស្បៀង និងភេសជ្ជៈ ទៅផ្តល់ជូនរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជា នៃខេត្តចំនួនពីរ គឺខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ រួចរាល់ហើយដែរ។

‎ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមជូនពរដល់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់សូមប្រកបដោយសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសូមថ្លែងអំណរគុណ យ៉ាងជ្រាវជ្រៅចំពោះការជឿជាក់ និងការគាំទ្រជាបន្តបន្ទាប់ចំពោះសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា តាមរយៈការឧបត្ថម្ភជាថវិកា ស្បៀងអាហារ និងសម្ភារៈផ្សេងៗ ដើម្បីជួយសង្គ្រោះ និងគាំទ្រដល់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុត ជាពិសេសប្រជាជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពនានា៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print