ជនសង្ស័យ២នាក់ពាក់ព័ន្ធករណីសារធាតុញៀនត្រូវកម្លាំងចម្រុះឃាត់ខ្លួន

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងចម្រុះត្រួតពិនិត្យអាវុធជាតិផ្ទុះ រួមមាន: កងរាជអាវុធហត្ថក្រុង កម្លាំងនគបាលក្រុង និងយោធាក្រុងឈរជើងនៅត្រង់ចំណុចលើផ្លូវជាតិលេខ៧៨ ស្ថិតនៅភូមិ ភ្នំសង្កាត់យក្ខឡោមក្រុងបានលុង ខណៈត្រួតពិនិត្យឆែកឆេរ ក៏ឈានដល់ការ ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីលាក់ទុកនូវសារធាតុញៀន ។

rrratank

តាមការបញ្ជក់ពីលោក គុន វណ្ណា វរសេនីយ៍ត្រីនៃកងរាជអាវុធខេត្តបានឲ្យដឹងថា ការបង្ក្រាបបទល្មើស ផ្សេងៗដែលកើតមានឡើង បានប្រព្រឹត្តទៅកាលពីវេលាម៉ោង២៣.០០នាទី ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ម៉ូតូ១គ្រឿង និងសារធាតុញៀន ប្រភេទម៉ាទឹកក ម្ស៉ៅក្រាមពណ៍សថ្លាចំនួន៦កញ្ចប់តូច ។

ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ យុត វិច្ឆ័យ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ២-ឈ្មោះ សេន រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ អ្នកទាំងពីរមានទីលំនៅភូមិ អភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។

វត្ថុតាងដកហូតបានរួមមាន: ម៉ូតូ១គ្រឿងម៉ាក ឌ្រីម សេ១២៥ សេរី ឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ ១BA. ៩០៧២ សារធាតុញៀន ម្ស៉ៅក្រាមពណ៍ សថ្លាចំនួន៦កញ្ចប់តូច {ម៉ាទឹកក} ស្មើនឹង៧៤ក្រាម ទូរស័ព្ទដៃ២គ្រឿង និងអត្តញ្ញាណប័ណ្ណ១សន្លឹក ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ព្រមទាំងវត្ថុតាង កម្លាំងសមត្ថកិច្ចកំពុងកសាងសំណុំ បែបបទដើម្បីបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ ចាត់ការបន្ត ៕

ដោយ៖ សាវុទ្ធ

rana

ratank

...

dsew

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print