ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បានធ្វើការបង្ក្រាបករណីគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់។
មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកគងពិសីបានឱ្យដឹងថា នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១១:៤៥ នាទី នៅចំណុចភូមិក្រាំងឃ្នង ឃុំស្រង់ កម្លាំងជំនាញបានបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន០១នាក់ឈ្មោះ ឈៀ សីហ័ស ហៅតោ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចនគរបាលបានត្រួតពិនិត្យនិងដកហូតបានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនចំនួន២កញ្ចប់ (តូច០១ -មធ្យម០១), ទូរស័ព្ទដៃ០១គ្រឿង និង ឧបករណ៍ប្រើប្រាស់មួយចំនួន។
...
ចំពោះករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










