ដំណើរទស្សនកិច្ចទៅវិញទៅមករបស់ប្រមុខរដ្ឋចិននិងកូរ៉េខាងត្បូងក្នុងរយៈពេល២ខែ មានសារៈសំខាន់យ៉ាងខ្លាំង

ចែករំលែក៖

អន្តរជាតិ : ប្រមុខរដ្ឋ​ចិន និងកូរ៉េខាងត្បូង​បានសម្រេច​ការ​បំពេញទស្សនកិច្ចទៅវិញទៅមក​ក្នុងរយៈពេល​២ខែ ​នេះបាន​បញ្ចេញសញ្ញា​វិជ្ជមាន​សម្រាប់ការអភិវឌ្ឍយ៉ាងមុតមាំ​នៃ​ទំនាក់ទំនង​រវាង​ប្រទេសទាំង២​។នា​ថ្ងៃទី​៥ ខែមករា ​លោក​Xi Jinping​ប្រធានរដ្ឋចិនបាន​ជួបសន្ទនា​ជា​មួយ​លោកLee Jae-myung​​ប្រធានាធិបតីកូរ៉េខាងត្បូង​នៅក្រុងប៉េកាំង ដែលបាន​បញ្ជាក់ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​ភាគី​ទាំង២​ចំពោះ​ទំនាក់ទំនង​រវាង​ចិន ​និង​កូរ៉េខាងត្បូង​។

នៅចុងខែតុលា ឆ្នាំ២០២៥ ​លោក​Xi Jinping​ប្រធានរដ្ឋចិបាន​បានបំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋទៅកាន់ប្រទេសកូរ៉េខាងត្បូង ​ដែលបានជំរុញ​ និង​ពង្រឹង​ទំនាក់ទំនងកិច្ច​សហប្រតិបត្តិការ​ជាដៃគូ​យុទ្ធសាស្ត្រ​រវាងប្រទេសទាំងពីរ។​ក្នុង​ជំនួប​ក្រុងប៉េកាំងលើកនេះ ​ភាគីទាំងពីរ​ឯកភាព​គ្នា​បង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ដោះស្រាយ​ដោយសមរម្យ​​នូវ​ការ​ខ្វែងគំនិត​ និងធ្វើ​កិច្ច​សហប្រតិបត្តិការថ្មីៗនៅក្នុងវិស័យមានដូចជា៖ ​បញ្ញាសិប្បនិម្មិត​និង​ឧស្សាហកម្មបៃតង។​បន្ទាប់ពី​កិច្ចជំនួប​លើក​នេះ​ ​ភាគីទាំងពីរ​បានចុះហត្ថលេខារួមគ្នា​លើឯកសារសហប្រតិបត្តិការចំនួន​១៥ ​ដែល​គ្របដណ្តប់វិស័យ​ច្នៃប្រឌិតថ្មី​ផ្នែក​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ​បរិស្ថានអេកូឡូស៊ី​និង​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម​និងសេដ្ឋកិច្ច។
ក្នុងនាមជា​ប្រទេសជិតខាងដ៏សំខាន់ ​ប្រទេសចិន​និងកូរ៉េខាងត្បូង​មាន​ចំណងសេដ្ឋកិច្ចជិតស្និទ្ធ ​និង​មានទស្សនវិស័យ​ទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ។​ដោយ​ប្រឈមមុខនឹងបម្រែបម្រួល​និម្មាបនកម្ម ​ប្រទេសទាំងពីរមានឆន្ទៈរួមគ្នាការពារសន្តិភាព​និងស្ថិរភាពក្នុងតំបន់ ​អនុវត្តពហុភាគីនិយម​ដើម្បី​រួមបញ្ចូលថាមពលវិជ្ជមាន​ទៅក្នុងការ​អភិវឌ្ឍ​ពិភពលោក។
លោកXi Jinpingបានចង្អុលបង្ហាញថា ប្រទេសចិន​តែងតែ​ចាត់ទុកទំនាក់ទំនង​ចិន-កូរ៉េខាងត្បូង​ក្នុងឋានៈដ៏សំខាន់​នៅក្នុងការទូតប្រទេសជិតខាងរបស់ខ្លួន។លោក​Lee Jae-myung​បានលើកឡើងថា​ មាន​ឆន្ទៈ​យកដំណើរទស្សនកិច្ចលើក​នេះ​ជាឱកាសមួយ​ដើម្បី​រួមគ្នា​បើកនិម្មាបនកម្ម​ថ្មី​នៃ​ទំនាក់ទំនងទ្វេភាគី។​ សហគមន៍អន្តរជាតិរំពឹងថា ទំនាក់ទំនងចិន-កូរ៉េខាងត្បូង នឹងបន្តរីកចម្រើនទៅមុខលើមាគ៌ាដ៏ល្អប្រសើរ៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print