អន្តរជាតិ : ប្រមុខរដ្ឋចិន និងកូរ៉េខាងត្បូងបានសម្រេចការបំពេញទស្សនកិច្ចទៅវិញទៅមកក្នុងរយៈពេល២ខែ នេះបានបញ្ចេញសញ្ញាវិជ្ជមានសម្រាប់ការអភិវឌ្ឍយ៉ាងមុតមាំនៃទំនាក់ទំនងរវាងប្រទេសទាំង២។នាថ្ងៃទី៥ ខែមករា លោកXi Jinpingប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោកLee Jae-myungប្រធានាធិបតីកូរ៉េខាងត្បូងនៅក្រុងប៉េកាំង ដែលបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់ភាគីទាំង២ចំពោះទំនាក់ទំនងរវាងចិន និងកូរ៉េខាងត្បូង។
នៅចុងខែតុលា ឆ្នាំ២០២៥ លោកXi Jinpingប្រធានរដ្ឋចិបានបានបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលបានជំរុញ និងពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ក្នុងជំនួបក្រុងប៉េកាំងលើកនេះ ភាគីទាំងពីរឯកភាពគ្នាបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក ដោះស្រាយដោយសមរម្យនូវការខ្វែងគំនិត និងធ្វើកិច្ចសហប្រតិបត្តិការថ្មីៗនៅក្នុងវិស័យមានដូចជា៖ បញ្ញាសិប្បនិម្មិតនិងឧស្សាហកម្មបៃតង។បន្ទាប់ពីកិច្ចជំនួបលើកនេះ ភាគីទាំងពីរបានចុះហត្ថលេខារួមគ្នាលើឯកសារសហប្រតិបត្តិការចំនួន១៥ ដែលគ្របដណ្តប់វិស័យច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បរិស្ថានអេកូឡូស៊ីនិងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងសេដ្ឋកិច្ច។
ក្នុងនាមជាប្រទេសជិតខាងដ៏សំខាន់ ប្រទេសចិននិងកូរ៉េខាងត្បូងមានចំណងសេដ្ឋកិច្ចជិតស្និទ្ធ និងមានទស្សនវិស័យទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ។ដោយប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្ម ប្រទេសទាំងពីរមានឆន្ទៈរួមគ្នាការពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ អនុវត្តពហុភាគីនិយមដើម្បីរួមបញ្ចូលថាមពលវិជ្ជមានទៅក្នុងការអភិវឌ្ឍពិភពលោក។
លោកXi Jinpingបានចង្អុលបង្ហាញថា ប្រទេសចិនតែងតែចាត់ទុកទំនាក់ទំនងចិន-កូរ៉េខាងត្បូងក្នុងឋានៈដ៏សំខាន់នៅក្នុងការទូតប្រទេសជិតខាងរបស់ខ្លួន។លោកLee Jae-myungបានលើកឡើងថា មានឆន្ទៈយកដំណើរទស្សនកិច្ចលើកនេះជាឱកាសមួយដើម្បីរួមគ្នាបើកនិម្មាបនកម្មថ្មីនៃទំនាក់ទំនងទ្វេភាគី។ សហគមន៍អន្តរជាតិរំពឹងថា ទំនាក់ទំនងចិន-កូរ៉េខាងត្បូង នឹងបន្តរីកចម្រើនទៅមុខលើមាគ៌ាដ៏ល្អប្រសើរ៕
ប្រភព : (CCFR)










