ខេត្តកំពង់ស្ពឺ ៖ អនុវត្ដតាមប្រសាសន៍ណែនាំអភិបាលខេត្ដកំពង់ស្ពឺ លេីវិធានការបង្រ្កាបក្មេងទំនេីងមិនដកដៃ និងការបញ្ជាដឹកនាំលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ,នគរបាលអធិការដ្ឋាននគរបាលស្រុកគងពិសីបេីកប្រតិបត្ដិការស្រាវជ្រាវក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ រួចថតរូបបង្អួតសមត្ថកិច្ចតាមរយៈបណ្ដាញសង្គមហ្វេសបុកកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី១៣ ខែមករា។
លោកវរសេនីយ៍ឯក យ៉ាង សុខលីអធិការនគរបាលស្រុកគងពិសី ឱ្យដឹងថា ក្រោយទទួលបានព័ត៌មានអំពីករណីក្មេងទំនេីងមួយក្រុមបង្ហោះម៉ូតូ កំលាំងស្រុកបានស្រាវជ្រាវរហូតឈានទៅកំណត់មុខសញ្ញានិងឃាត់បាន ៣នាក់ ដែលធ្វេីសកម្មភាពបង្ហោះម៉ូតូត្រង់ចំណុចផ្លូវបេតុងភូមិត្រពាំងលើក ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ៖
(១)ឈ្មោះ ខាន់ សុខហ័ង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ( អ្នកអង្គុយពីក្រោយ )
(២)ឈ្មោះ ស៊ុំ ចំរើន ភេទប្រុសអាយុ១៦ឆ្នាំ រស់នៅភូមិបឹងត្រាវ ឃុំស្ដុក ស្រុកគងពិសី ( អ្នកបង្ហោះ )
(៣)ឈ្មោះ ឈន យុទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ (អ្នកអង្គុយកណ្ដាល )
ចំពោះមុខសញ្ញាក្មេងទំនើងទាំង៣នាក់ បានសារភាពថាខ្លួនបានខ្ចីម៉ូតូពីឈ្មោះ វ៉ីន ភេទប្រុស (ទើបស្គាល់គ្នាថ្មីៗ) បានជិះម៉ូតូគេយកទៅបង្ហោះ ម៉ូតូម៉ាកហុងដា កំលាំង១២៥សេសេ ពណ៌ខ្មៅមិនចាំស្លាកលេខ ។
វិធានការក្ដៅ សមត្ថកិច្ចបានអនុវត្ដ២ចំណុច÷ ១.កោសក់ពុះជើងក្អែកនិង ២.ធ្វើការអប់រំពលកម្ម និងធ្វើកិច្ចសន្យាប្រគល់ឲ្យអាណាព្យាបាលអប់រំបន្ត។ ក្នុង ករណីប្រព្រឹត្ដបទល្មេីសលេីកទី២ សមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕










