នគរបាលស្រុកគងពិសីឃាត់ខ្លួនក្មេងទំនើង៣នាក់បង្ហោះម៉ូតូដោយឃាត់ទុកម៉ូតូរយៈពេល ៣ខែ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖​ អនុវត្ដតាមប្រសាសន៍ណែនាំអភិបាលខេត្ដកំពង់ស្ពឺ​ លេីវិធានការបង្រ្កាបក្មេងទំនេីងមិនដកដៃ​ និងការបញ្ជាដឹកនាំលោ​កឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺ​ ,នគរបាលអធិការដ្ឋាននគរ​បា​លស្រុកគងពិសី​បេីកប្រតិបត្ដិការស្រាវជ្រាវ​ក្មេងទំនើងបង្ហោះម៉ូ​តូនៅតាមដងផ្លូវសាធា​រណៈ រួចថត​រូបបង្អួតសមត្ថកិច្ចតាមរយៈ​ប​ណ្ដាញស​ង្គមហ្វេសបុកកាលពីថ្ងៃទី៧ ខែម​ករា ឆ្នាំ២០២៦ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី១៣ ខែមករា។

លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​អធិការនគរបាលស្រុកគងពិសី​ ឱ្យដឹងថា​ ក្រោយទទួលបាន​ព័ត៌មានអំពីករណីក្មេងទំនេីងមួយក្រុមបង្ហោះម៉ូតូ​ កំលាំ​ងស្រុកបានស្រាវ​ជ្រាវរហូតឈានទៅកំណត់មុខស​ញ្ញានិងឃាត់បាន​ ៣នាក់​ ដែលធ្វេី​សកម្មភាពបង្ហោះម៉ូតូត្រង់ចំណុចផ្លូវបេតុងភូមិត្រពាំងលើក ឃុំស្ដុក ស្រុ​កគ​ងពិសី ខេត្តកំពង់ស្ពឺ ៖

      (១)ឈ្មោះ ខាន់ សុខហ័ង ភេទប្រុស អាយុ១៥ឆ្នាំ​ រស់នៅភូមិព្រៃងោង  ឃុំភារីមានជ័យ ស្រុកបសេ​ដ្ឋ(​ អ្នកអង្គុយពីក្រោយ​ )

    (​២)ឈ្មោះ ស៊ុំ ចំរើន ភេទប្រុសអាយុ១៦ឆ្នាំ​ រស់នៅ​ភូមិបឹងត្រាវ ឃុំស្ដុក ស្រុកគងពិសី (​ អ្នកបង្ហោះ​ )

    (៣)ឈ្មោះ ឈន យុទ្ធ ភេទប្រុ​ស អាយុ១៧ឆ្នាំ​ រស់នៅភូមិព្រៃងោ​ង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ (​អ្នកអង្គុយកណ្ដាល​ ) 

ចំពោះមុខសញ្ញាក្មេងទំនើងទាំង​៣នាក់​ បានសារភាពថាខ្លួន​បានខ្ចីម៉ូតូពីឈ្មោះ វ៉ីន ភេទប្រុស​ (ទើ​បស្គាល់គ្នាថ្មីៗ)​ បានជិះម៉ូតូគេយកទៅបង្ហោះ​ ម៉ូតូម៉ាក​ហុ​ងដា​ កំលាំង១២៥​សេសេ​ ពណ៌ខ្មៅមិនចាំស្លាកលេខ​ ។ 

វិធានការក្ដៅ​ សមត្ថកិច្ចបានអនុវត្ដ​២ចំណុច÷​ ១.កោសក់ពុះជើងក្អែក​និង ២.ធ្វើការអប់រំពលកម្ម​ និងធ្វើកិច្ចសន្យាប្រគល់ឲ្យអាណាព្យាបាលអប់រំបន្ត​។ ក្នុង ករណីប្រព្រឹត្ដបទល្មេីសលេីកទី២​ សមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print