ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវបានឆ្មក់ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង ប្រភេទជល់មាន់អនឡាញ បង្កប់នៅហាងការហ្វេ មួយកន្លែងដែលបង្កភាពអនាធិបតេយ្យ និងដកហូតសម្ភារៈកំព្យូទ័រ រួមនាំខ្លួនមនុស្ស៧នាក់។
ប្រតិបត្តិការណ៍នេះបានធ្វេីឡេីងនៅល្ងាច ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ដោយទទួលព័ត៌មានសម្ងាត់ពីបងប្អូនប្រជាពលរដ្ឋថាទីតាំងខាងលេីមានបង្កប់ល្បែងស៉ីសងប្រភេទមាន់ជល់អនឡាញ ទេីប
លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឬស្សីកែវ បានចាត់ឲ្យ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់ ចុះបង្ក្រាបទីតាំងហាងកាហ្វេបង្កប់ល្បែងស៉ីសងខាងលេី។
ក្នុងប្រតិបត្តិការចុះដោយដកហូតបានកុំព្យូទ័រមួយគ្រឿង បៀមួយហ៊ូ ឃាត់ខ្លួនមនុស្សបាន៦នាក់កំពុងប្រព្រឹត្តល្បែងស៉ីសង និងម្ចាស់ទីតាំង១នាក់ សរុប៧នាក់។
ក្រោយការចុះបង្ក្រាបរួច អាជ្ញាធរបានធ្វើកិច្ចសន្យានៅប៉ុស្តិ៍រដ្ឋបាលរួចមក ក៏បានអនុញ្ញាតិឲ្យបងប្អូនទាំង៧នាក់ត្រលប់ទៅកាន់លំនៅឋានរៀងៗខ្លួនផងដែរ៕ដោយ៖សុខាសែនជ័យ










