ភ្នំពេញ÷ដោយអនុវត្តតាមបទបញ្ជានាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែ មករា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការ ដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវបង្ក្រាបករណីប្លន់យកម៉ូតូ (វាយយកម៉ូតូ) នៅចំណុចស្ថានីយ៍ចាក់ហ្គាសLPG 24 ម៉ោង ផ្លូវបេតុង ភូមិតាងួន២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២៦ វេលាម៉ោង០២:០០នាទី។
ប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនើង១០នាក់ និងវត្ថុតាងមួយចំនួនរួមមាន៖
១. ឈ្មោះសុង ពិសិដ្ឋ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
២. ឈ្មោះ អំ ឆានណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
៣. ឈ្មោះ អូន ភារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកជញ្ជូនម្ហូប មានទីលំនៅបន្ទប់ជួលលេខ៤ ភូមិ ព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
៤.ឈ្មោះ ប៊ុន សុខឡេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
៥.ឈ្មោះ ជុំ សូរិយា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
៦. ឈ្មោះ វ៉េត វណ្ណៈ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងទូរស័ព្ទ មានទីលំនៅបន្ទប់ជួល ភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
៧. ឈ្មោះ ផល ឧត្តមស័ក្ក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកអីវ៉ាន់តាមអនឡាញ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
៨. ឈ្មោះ រិន កែវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
៩.ឈ្មោះ ឃឹម រ៉ាយូ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកអីវ៉ាន់តាមអនឡាញ មានទីលំនៅបន្ទប់ជួល ភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
១០. ឈ្មោះ ម៉េត មាស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សម្ភារដកហូត៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ទឹកសមុទ្រ ពាក់ផ្លាកលេខ ភ្នំពេញ 1LA-4108 (ជារបស់ឈ្មោះ ឃឹម រ៉ាយូ), ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជារបស់ឈ្មោះ អំ ឆានណា), ម៉ូតូម៉ាកហុងដាស្តុបពីរ ពណ៌ស ពាក់ផ្លាកលេខសៀមរាប 1AA-6029 (ជារបស់ឈ្មោះ ប៊ុន សុខ ឡេង), ម៉ូតូម៉ាកស៊ុយហ្ស៊ីយគឺ និច ក្រោះ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1MC-0775 (ជារបស់ឈ្មោះ ម៉េត មាស)
បច្ចុប្បន្នក្មេងទំនើង និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕










