រថយន្តដឹកទំនិញធន់ធំបុករថយន្ត prius​នៅស្តុបផ្លូវបំបែកជាបួនរុញផ្ទប់ចូលផ្ទះពលរដ្ឋបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តធន់ធំដឹកស្រូវមួយគ្រឿងឆ្លងស្តុបផ្លូវបំបែកជាបួនក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តម៉ាក toyota prius បើកឆ្លងផ្លូវដូចគ្នាចំពាក់កណ្តាលចំហៀងខាងស្តាំប៉ើងទៅផ្ទប់ចូលផ្ទះពលរដ្ឋបណ្តាលឲ្យតៃកុងរថយន្ត toyota prius រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី១៣​ ខែមករា ឆ្នាំ២០២៦ ចំណុចស្តុប៩២ ស្ថិតនៅលើផ្លូវភ្នំពេញហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកtoyotaprius ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2BY-8623បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៩២ ទិសដៅពីកើតទៅលិចឆ្លងស្តុបផ្លូវបំបែកជាបួន ខណៈពេលឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែគេឃើញមានរថយន្តធន់ធំដឹកស្រូវមួយគ្រឿងទៀតម៉ាក DAE WOOក្បាលពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ព្រៃវែង 4A-0105 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយទិសដៅពីជើងទៅត្បូងបើកឆ្លងស្តុបដូចគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកចំពាក់កណ្ដាលជំហៀងខាងស្ដាំនៃរថយន្តម៉ាក toyota prius យ៉ាងពេញទំហឹងប៉ើងទៅផ្ទប់ជញ្ជាំងផ្ទះពលរដ្ឋរងការខូចខាត រួចបន្តទៅបុកចូលផ្ទះលក់ចាប់ហួយមួយកន្លែងទៀតបណ្តាលឲ្យរងការខូចខាតសម្ភារះមួយចំនួនធំ ចំណែកឯតៃកុងរថយន្ត toyota priusវិញកៀបជាប់រងរបួសធ្ងន់ត្រូវបានពលរដ្ឋក្បែខាងនាំគ្នាជួយគាស់ចេញ រួចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យរដ្ឋមួយកន្លែងភ្លាមៗ ហើយភ្លាមនោះដែរអ្នកបើកបរ រថយន្តធំៗដឹកស្រូវក៏បានបើកទ្វាររត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។

...

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំឲ្យភាគីសង្ខាងធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print