អាជ្ញាធរភ្នំពេញបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានចំនួន ៤៤ករណី

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងឆ្នាំ២០២៥ កម្លាំងមានសមត្ដកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញចុះធ្វើប្រតិបត្តិការប្រយុទ្ធប្រឆាំង បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន លួច ឆក់ ប្លន់ និងល្បែស៊ីសងគ្រប់ប្រភេទ ដោយបង្ក្រាបបទល្មើសបាន ៤៦៣ករណី ព្រមទាំងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)បានចំនួន៤៤ករណី។

នេះជាប្រសាសន៍របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមករា ក្រោមអធិបតីភាព លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ។

យោងតាមលោក ឃួង ស្រេង ក្នុងឆ្នាំ២០២៥កន្លងទៅនេះដែរ រដ្ឋបាលរាជធានីភ្នំពេញអនុវត្តការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពាណិជ្ជកម្ម ទេសចរណ៍ ការផ្តល់សេវាជូនជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ធនធានមនុស្ស ស្របទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print