ប្រើគ្រឿងញឿនតាំងពីអាយុ១១ឆ្នាំ ពេលនេះវាយអ៊ំស្រីបង្កើតពិកាភ្នែកម្ខាង ក្រោយខឹង​រឿង​ហាមមិនឱ្យឈ្លោះជាមួយម្ដាយបង្កើត

ចែករំលែក៖

ភ្នំពេញ ​៖ យុវជន​ម្នាក់​បាន​ប្រើប្រាស់​គ្រឿងញៀន​តាំងពី​ឆ្នាំ​២០១២​រហូត​បច្ចុប្បន្ន ដែល​កាលនោះ​ទើបតែ​អាយុ​១១​ឆ្នាំ​ប៉ុណ្ណោះ ហើយ​គ្រាន់តែ​ជាប់​នៅ​មណ្ឌល​អប់រំ​កែ ប្រែ ឱកាស​ខ្ញុំ ចំនួន​៤​ដង​រួច​មក​ហើយ (​មិន​ចាំ​កាល បរិច្ឆេទ​) ប៉ុន្តែ​នៅ​តែ​មិន​ព្រម​រាងចាល​និង​កែប្រែ​ខ្លួន​ឡើយ ។ ពេល​នេះ​បាន​បង្ករឿង​ធំ​ដោយ​បាន​ប្រើ​កណ្ដាប់ដៃ​វាយអ៊ុំ​ស្រី​បង្កើត​ខ្លួនឯង បណ្ដា​ល្យរ​ងរ​បួស​ពិការ​ភ្នែក​ម្ខាង ព្រោះតែ​ខឹង​អ៊ុំ​ស្រី​មិន​ឲ្យ​ឈ្លោះ​ជាមួយ​ម្ដាយបង្កើត​របស់​ខ្លួន​ដែល​ទើបតែ​ចេញពី​ពេទ្យ​ដល់​ផ្ទះ បន្ទាប់​មក​ក៏​ត្រូវ​បានកូន​ជន​រង​គ្រោះ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​នោះ​បាន​កើតឡើង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ទា​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​រូប​នេះ​ឈ្មោះ ឡូត ប៊ុ​ន​ថុ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​ទា​២ សង្កាត់ ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ឡា​ច សុ​ខន ភេទ​ស្រី អាយុ​៧១​ឆ្នាំ មុខរបរ នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​ជិត​គ្នា​ក្នុងភូមិ​កើតហេតុ​ខាងលើ រង​របួស​ភ្នែក​ខាងឆ្វេង​ធ្ងន់ធ្ងរ​បណ្តាល​ឱ្យ​ពិការ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​ទៅ​គ្រា​ប្អូនបង្កើត​របស់​ខ្លួន​ឈ្មោះ ឡា​ច សុភាព ដែល​ត្រូវជា​ម្ដាយបង្កើត​របស់​យុវជន​ដៃដល់​នោះ ដែល​ទើប​ត្រឡប់​មក​ពី​ព្យាបាល​ជំងឺ​នៅ​មន្ទី​ពេទ្យ​វិញ គឺ​គ្រា​ដើម្បី​ចូល​ទៅ​ក្នុងផ្ទះ​ក្បែរ​គ្នា​នោះ បន​ហ​ទាប់​មក​គាត់​ក៏​បាន​នៅ​សួរសុខទុក្ខ​ប្អូនស្រី​ផង​ដែរ ។ ពេល​នោះ​ជន​ដៃដល់​ពុំ​ដឹង​ទើប​មកពីណា​ទេ ពេល​ចូល​ដល់​ផ្ទះ​ភ្លាម​ក៏​បាន​ឈ្លោះ​ទាស់ទែង​ជាមួយ​ម្តាយ​របស់​ខ្លួន​ភ្លាម ដោយ​មិន​បាន​គិត​អាណិតម្ដាយ​ដែល​កំពុង​មាន​ជំងឺ​ឡើយ ។

នគរបាល​បាន​ប្រាប់​ថា ពេល​ឃើញ​ពី​ទ​ង្វើ​មិន​សមរម្យ​អកតញ្ញូ​បែ​នេះ ក្នុង​នាម​គាត់​ជា​ម្ដាយធំ​ក៏​បាន​ហាមឃាត់​កុំ​ឲ្យ​ជន​នេះ​ឈ្លោះ​ជា​មួ​យម្ដាយ ក៏​ស្រាប់តែ​ជន​នេះ​ខឹង​ស្ទុះ​ទៅ​វាយ​ជន​រង​គ្រោះ​ចំ​ភ្នែក​ខាងឆ្វេង​ដែល​ទើបនឹង​បក​រួច​ថ្មី​ៗ បណ្តាល​ឱ្យ​រង​បួស​ធ្ងន់ រហូត​ដល់​ពិការ​តែ​ម្ដង ។ បន្ទាប់​មក​ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ព្រះ​អង្គឌួង ហើយ​ក្រោយ​ពេល​ទទួល​បាន​ដំណឹង​ថា​ម្ដាយ​របស់​ខ្លួន​ត្រូវ​ជន​នោះ​វាយ​ឲ្យ​របួស កូន​របស់​ជន​រង​គ្រោះ​ឈ្មោះ សុខ សុធឿ​ន ដែល​កំពុងធ្វើការ ក៏​ប្រញាប់​ត្រលប់​ទៅ​ផ្ទះ​វិញរួច​ឃាត់ខ្លួន​ជន​អកតញ្ញូ​រូប​នោះ​ប្រគល់​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ចោម​ចៅ​ទី​៣ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print