ខេត្តកំពង់ស្ពឺ÷កម្លាំងនគរបាលតាមបណ្ដាស្រុកនៃខេត្តកំពង់ស្ពឺ កំពុងសស្រាក់សស្រាំក្នុងការបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូនៅតាមមូលដ្ឋាន។ ជាក់ស្ដែង នៅពេលនេះកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គី
មុន្នីជ័យបានបង្ក្រាបក្មេងទំនើងមួយក្រុមដែលបង្ហោះម៉ូតូហើយយករូបភាពទៅបង្ហោះលើបណ្ដាញសង្គម។
មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបានឲ្យដឹងថា ដោយអនុវត្តតាមការដឹកនាំបញ្ជា ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យបង្រ្កាបករណីក្មេងទំនើងបង្ហោះម៉ូតូបានមួយក្រុមទៀត។
ប្រភពខាងលើបានឲ្យដឹងថា យោងតាមគណនី Facebook ឈ្មោះ BRO YA MT កាលពីថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២៦ បានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម ដែលជាវីដេអូបង្ហោះម៉ូតូនៅលើចំណុចផ្លូវខាង កើតភូមិចេក ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ ។
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានអប់រំក្មេងទំនើង និងបង្ហោះម៉ូតូ ឲ្យធ្វើពលកម្មសម្អាត នៅក្នុងបរិវេណអធិការដ្ឋាន និងប្រគល់ឲ្យទៅអាណាព្យាបាលយកទៅអប់រំណែនាំបន្ត ចំនួន០៥នាក់ ៖
១. ឈ្មោះ ថា តុលា ភេទប្រុស អាយុ១៧ឆ្នាំ (ជាអ្នកលើកម៉ូតូបង្ហោះ )
២.ឈ្មោះ សៀ ឡុងប៉ាវ ភេទប្រុស អាយុ១៥ឆ្នាំ (ជាអ្នកជិះខាងក្រោយ )
៣.ឈ្មោះ យ័ន យ៉ា ភេទប្រុស អាយុ១៨ឆ្នាំ (ជាអ្នកថតវីដេអូនបង្ហោះក្នុងFacebook )
៤.ឈ្មោះ សាង សៀវមិន ភេទប្រុស អាយុ១៨ឆ្នាំ (ជាអ្នកលើកម៉ូតូបង្ហោះ )
៥.ឈ្មោះ ថន រ៉ាវីត ភេទប្រុស អាយុ១៦ឆ្នាំ (ជាអ្នកជិះខាងក្រោយ ) ។
ចំណែកម៉ូតូទាំង០២គ្រឿងត្រូវបានសមត្ថកិច្ចដកហូតរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យរយៈ០៣ខែ ៕










