រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា មកចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅ មណ្ឌលសុវត្ថិភាពវត្តពើងអង្កាម

ចែករំលែក៖

ខេត្តព្រះវិហារ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា មកចែកជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅ មណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍សួរសុខទុកពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់បំផុតចំពោះសុខុមាលភាព ជីវភាពរស់នៅ និងការសិក្សារបស់បុគ្គលិកអប់រំ ក៏ដូចជាក្មួយៗសិស្សានុសិស្សនៅតាមតំបន់ដាច់ស្រយាល។

លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់លោកគ្រូ អ្នកគ្រូ ដែលបានខិតខំបំពេញភារកិច្ច បង្រៀនសិស្សានុសិស្ស ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

ប្រភព ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print