លោក Trump ប្រធានាធិបតី អាមេរិកប្រកាសថានឹងបង្កើន ពន្ធគយលើប្រទេសចំនួន៨នៅអឺរ៉ុប រហូតដល់ពេល”ទិញយកកោះ Greenland ទាំងស្រុង”

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី១៧ ខែមករា តាមម៉ោងក្នុងតំបន់ លោក Trump ប្រធានាធិបតីអាមេរិក បានប្រកាសតាមបណ្តាញទំនាក់ទំនងសង្គម Real ថា ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦តទៅ នឹងបង្កើនពន្ធគយចំនួន ១០% លើទំនិញទាំងអស់ដែលនាំចេញពីប្រទេសដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់ទៅកាន់សហរដ្ឋអាមេរិក ។ ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៦តទៅ អត្រាពន្ធគយបន្ថែម នឹងត្រូវដំឡើង ដល់២៥ភាគរយ។

លោកបានបញ្ជាក់ថា វិធានការពន្ធគយនេះនឹងបន្តអនុវត្ត រហូតដល់ពេលដែលឈានដល់កិច្ចព្រមព្រៀងស្តីពី”ការទិញកោះ Greenland ទាំងស្រុង និងពេញលេញ”។

សូមបញ្ជាក់ថា កោះGreenland មានទីតាំងដែលស្ថិតនៅភាគឦសាននៃទ្វីបអាមេរិកខាងជើង ជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក។លោក Trump ប្រធានាធិបតីអាមេរិក បានថ្លែងម្តងហើយម្តងទៀតថានឹងទិញកោះ Greenland ព្រមនិងអះអាងថា មិនច្រានចោលលទ្ធភាព ប្រើប្រាស់កម្លាំងអាវុធ។ ប្រទេសដាណឺម៉ាក និងប្រទេសអឺរ៉ុបផ្សេងទៀតបានសម្តែងការប្រឆាំងយ៉ាងខ្លាំងចំពោះរឿងនេះ៕

ប្រភព ៖ (CCFR)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print