ខេត្តរតនគិរី៖ នៅថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី នគរបាលជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយ អប់រំណែនាំ អំពីច្បាប់ចរាចរណ៍ផ្លូវគោក លេីផ្លូវជាតិលេខ៧៨ ក្នុងទីប្រជុំជនក្រុងបានលុង ខេត្តរតនគិរី ដោយបានអនុវត្តត្រួតពិនិត្យល្បឿន រថយន្តតូច ធំ បានលទ្ធផលដូចខាងក្រោម៖
– រថយន្តធន់ធំ ចំនួន ៥៥គ្រឿង ល្មើសល្បឿនកំណត់ ចំនួន ២គ្រឿង ។
– រថយន្តធន់តូចចំនួន ១៨ គ្រឿង ល្មើសល្បឿនកំណត់ ចំនួន ១៨គ្រឿង ។
– ត្រួតពិនិត្យ ម៉ូតូចំនួន ១០៥គ្រឿង (មិនពាក់មួកសុវត្ថិភាព គ្មានកញ្ចក់មើលក្រោយ)។
ស្របពេលជាមួយគ្នានោះមន្ត្រីនគរបាលជំនាញក៏បានអនុវត្តវិធានការ អប់រំណែនាំដល់ អ្នកបេីកបបររថយន្ត ទាំងអស់(ធន់ធំ និងតូច) ដូចជា៖
– មិនត្រូវបេីកបបរ ហួសល្បឿនកំណត់ ក្នុងទីប្រជុំជន – គោរពផ្លាកសញ្ញាចរាចរណ៍
– ធ្វើការត្រួតពិនិត្យយានយន្ត មុនចេញដំណើរ
– ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ។ ចំពោះ ម៉ូតូ ត្រូវមានកញ្ចក់មើលក្រោយ ផ្លាកលេខ អ្នកបេីកបបរ និងអ្នករួមដំណើរ ត្រូវពាក់មួកសុវត្ថិភាព ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី










