សមត្ថកិច្ចនគរបាលបញ្ជូនជនសង្ស័យមកតុលាការពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង: សមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបាន បញ្ជូនជនសង្ស័យ ម្នាក់មកតុលាការពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តនៅក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនារសៀលថ្ងៃទី២២ខែមករាឆ្នាំ២០២៦នេះថា ជនសង្ស័យ ឈ្មោះ ដោត ដា រឺ ដោត តុង អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាង មានស្រុកកំណើត ភូមិ បត់ត្រាច ឃុំ បឹងបត់កណ្តាល ស្រុក បាកាន ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្តថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២និង៣០នាទីរសៀល ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលបណ្ដឹងមួយច្បាប់ពីជនរងគ្រោះ បានប្តឹងចោទប្រកាន់ទៅលើបុគ្គលិកហាងដូចគ្មាម្នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ដែលបានខ្ចីម៉ូតូខ្លួនមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២៣ ពណ៍ខ្មៅ ផ្លាកលេខកំពង់ចាម1AD-9355 កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣៦ នាទី នៅចំណុចហាងម៉ាត ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ក្រោយពីបានទទួលបណ្ដឹងរួច កម្លាំងសមត្ថកិច្ចយើងបានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ ។

រហូតដល់វេលាម៉ោង៦ល្ងាច នាថ្ងៃដដែល សមត្ថកិច្ចទទួលបានពត៌មានពីម្ចាស់ម៉ូតូថាកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ នៃ ស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់ ធ្វើការឃាត់បានជនសង្ស័យ០១នាក់ រួមនិងម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីមស៊េរីឆ្នាំ ២០២៣ ពណ៍ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1AD-9355 ។

...

លុះនៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២៦ សមត្ថកិច្ចបានសុំគោលការណ៍ថ្នាក់លើ និងរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត និងលោកព្រះរាជអាជ្ញានៃសាលាដំបូងខេត្តស្វាយរៀង ពន្លាតដែនសមត្ថកិច្ចសហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ក្រគ នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ដើម្បីនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាង(ម៉ូតូ) យកមកកាន់អធិការដ្ឋាននគរបាល ក្រុងបាវិត ដើម្បីធ្វើការសួរ បន្តនីតិវិធី។
សមត្ថកិច្ចបនដកហូតវត្តុតាង ម៉ូតូ ០១ គ្រឿង ម៉ាក់ HONDA DREAM ឆ្នាំ ផលិត ២០២៣ ពណ៌ខ្មៅ ស្លាក លេខ កំពង់ចាម 1AD_ 9355 ដោះទុកដាក់ក្នុងកាបូបស្ពាយ ។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print