សមត្ថកិច្ចបង្ក្រាបឃាត់ខ្លួនក្មេងទំនេីង២នាក់ បង្ហោះម៉ូតូតាមដងផ្លូវសារធារណៈ យកមកអប់រំនៅអធិការដ្ឋានស្រុកគាស់ក្រឡ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ,ប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹក នាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានចុះធ្វេីការ ស្រាវជ្រាវ ករណីក្រុមក្មេងទំនេីងបង្ហោះម៉ូតូ១លើក ដែលបានធ្វើ សកម្មភាពលើដងផ្លូវ ត្រង់ចំណុចផ្លូវឡេីងភ្នំធិបតី ភូមិឆាយបល្ល័ង្គ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឃាត់ខ្លួនបានក្មេងទំនេីង២នាក់ និងម៉ូតូ០១គ្រឿង នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ៖ ១-ឈ្មោះ នី ខេមរះ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំធិបតី ស្រីគាស់ក្រឡ ខេត្ត បាត់ដំបង, ២-ឈ្មោះ សាក់រា ទី ណា ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

...

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូ បង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០២នាក់ និងបានធ្វើការអប់រំឲ្យបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតឲ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតម៉ូតូ១គ្រឿងរក្សាទុករយ: ពេល៣ខែនៅអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print