បុរសម្នាក់ជិះម៉ូតូលឿនពេកជ្រុលទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុភ្លាមៗក្រោយពេលជិះម៉ូតូមួយគ្រឿងម៉ាក VIVA ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុចយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣:១៥នាទីទាបភ្លឺឈានចូលថ្ងៃទី ២៤ខែមករាឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ ៤ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក VIVAពណ៌ខ្មៅពាក់ ផ្លាក លេខ កណ្តាល 1Q-5145 ជិះម្នាក់ឯងធ្វើដំណើរតាមម្ដាយផ្លូវជាតិលេខ៤ក្នុងល្បឿនលឿនលុះពេលជិះមកដល់ចំណុចកើតហេតុខាងលើខ្វះការប្រុងប្រយ័ត្នក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យម៉ូតូអូសទៅមុខជាច្រើនម៉ែត្ររងការខូចខាតយ៉ាងដំណំចំណែកឯជនរងគ្រោះវិញបោកក្បាលនៅនិងរបាំងថ្មស្លាប់ភ្លាមៗក្រោយមកក៏មានប្រជាពលរដ្ឋក្បែខាងបានឃើញក៏នាំគ្នារាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុផងដែរ។

...

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យជាបណ្ដោះអាសន្នចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print