ម្ចាស់ផ្ទះ Inter Milan ត្រូវបានក្រុមខ្សោយ Pisaនាំមុខមុនពីរគ្រាប់ ប៉ុន្តែពួកគេបានព្យាយាមវាយបកវិញដើម្បីទទួលបានជ័យជម្នះដល់ទៅ 6-2 នៅទឹកដី San Siro នៅថ្ងៃសៅរ៍ ខណៈដែលក្រុមម្ចាស់ផ្ទះបន្តរក្សាល្បឿននាំមុខនៅលើកំពូលតារាង Serie A ។
កីឡាករ Stefano Moreo រកបានពីរគ្រាប់ជួយក្រុម Pisa ឡើងលើ 2-0 ប៉ុន្តែ Inter បាននាំមុខវិញមុនត្រឹមម៉ោងសម្រាកតង់ទីមួយ ដោយ កីឡាករ Piotr Zielinski ស៊ុតបាល់ពិន័យ១១ម៉ែត្រ ហើយ Lautaro Martinez និង Francesco Pio Esposito តែតបញ្ចូលទីទាំងពីរគ្រាប់។
Inter បានបាត់បង់ឱកាសជាច្រើនក្នុងការដាក់សម្ពាធលើ Pisa នៅតង់ទីពីរតែនៅតែអាចរកបានបីគ្រាប់បន្ថែម ដោយកីឡាករ Federico Dimarco, Ange-Yoan Bonny និង Henrikh Mkhitaryan ដើម្បីបន្ថែមភាពរឹងមាំដល់ជ័យជម្នះ។
កីឡាករ Dimarco បានប្រាប់សារព័ត៌មាន DAZN ថា “យើងមានបំណងប្រាថ្នាចង់ឈ្នះការប្រកួតនេះ យើងចាប់ផ្តើមមិនបានល្អទេ រឿងសំខាន់គឺស៊ុតបញ្ចូលទីយ៉ាងហោចណាស់មួយគ្រាប់ក្នុងតង់ទីមួយ តែយើងស៊ុតបានបីគ្រាប់។ រឿងដ៏សំខាន់មួយទៀតគឺយើយើងត្រូវបម្លែងទៅជាជ័យជម្នះវិញ” ។
Inter ឡើងដល់ 52 ពិន្ទុ នាំមុខក្រុមលេខ 2 AC Milanដល់6ពិន្ទុ ដែលត្រូវទៅលេងផ្ទះក្រុម AS Roma នៅថ្ងៃអាទិត្យជាមួយនឹងក្រុមជើងឯកចាស់លេខ 3 Napoli មាន 43 ពិន្ទុមុនពេលជួប Juventus ។ Pisa ស្ថិតនៅបាតតារាងដែលមាន 14 ពិន្ទុ៕










