ពិធីចាប់ត្រីដែលជាទំនៀមដូនតាខ្មែរតាំងពីដើមមក ដើម្បីអបអរពិធីបុណ្យឡើងមាឃ នឹងរៀបចំធ្វើនៅថ្ងៃទី៨ ខែកុម្ភៈ

ចែករំលែក៖

ខេត្តសៀមរាប÷ ពិធីចាប់ត្រី ដែលជាទំនៀមដូនតាខ្មែរតាំងពីដើមមក ដើម្បីអបអរពិធីបុណ្យឡើងមាឃ នឹងរៀបចំធ្វើនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះបើតាមលោក ពេជ្រ ឃិន មេភូមិបង្កោង ប្រាប់អ្នកកាសែត ។

លោកបានបន្ថែមថា ភូមិបង្កោង ដែលជាភូមិស្ថិតក្នុងតំបន់អង្គរមួយនេះ នឹងធ្វើពិធីចាប់ត្រីនៅថ្ងៃទី៨ ធ្វើពិធីបុណ្យឡើងមាឃ នៅថ្ងៃទី៩ និងធ្វើពិធីឆ្លងនៅថ្ងៃទី១០ ដោយមានពូនភ្នំខ្សាច់ផងដែរ។ ពិធីចាប់ត្រីរបស់អ្នកភូមិបង្កោង ជាកិច្ចពិធីមួយស្របពេលនឹងពិធីឡើងមាឃ ពោលគឺគេមិនមែនចេះតែធ្វើទេ ប៉ុន្តែជាការរក្សាទំនៀម ទម្លាប់ដូនតាខ្មែរ ដែលជាវប្បធម៌បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ជាមរតកមនុស្សរស់ នៅក្នុងដួងចិត្តខ្មែរយើង មិនអាចលុបបំបាត់បាន ។

ចំពោះកិច្ចពិធីឡើងមាឃ មានប្រវត្តិយូរលង់មកហើយ ដែលអ្នកស្រុកអង្គរតែងធ្វើជាទៀងទាត់នៅរដូវក្រោយច្រូតកាត់ ដែលបញ្ជាក់ថា វដ្ដរដូវកសិកម្មបានបញ្ចប់ហើយ។ កិច្ចពិធីនេះ អ្នកស្រុកក៏បានស្នើសុំអ្នកតាដែលជាម្ចាស់ស្រុក សូមជួយថែរក្សាដល់អ្នកភូមិឱ្យសុខ សប្បាយ ជៀសឆ្ងាយពីជំងឺនានា និងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់នារដូវកសិកម្មបន្ទាប់។ នេះបើតាមអាជ្ញាធរជាតិអប្សរា។

...

បច្ចុប្បន្ននៅជុំវិញតំបន់អង្គរ គឺភូមិជាច្រើននៅតែប្រារព្ធពិធីឡើងមាឃនេះ ដូចជា៖ ភូមិរលួស និងភូមិដូននំ (ឃុំបាគង) ភូមិបង្កោង, ភូមិគីរីមានន្ទ និងភូមិត្នោត(ឃុំអំពិល)ស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត ភូមិគោកបេង (សង្កាត់គោកចក) ភូមិក្រវាន់ (សង្កាត់នគរធំ) ភូមិសាលាក្រវាន់ (ឃុំរំចេក) ភូមិក្រសាំងរលើង(សង្កាត់សៀមរាប) ភូមិភ្នំក្រោម (សង្កាត់ចុងឃ្នៀស) ក្រុងសៀមរាប ភូមិប្រដាកនិងភូមិថ្នល់ត្រង់ (ឃុំព្រះដាក់) ភូមិស្រែចង្កូត (ឃុំរុនតាឯក) ស្រុកបន្ទាយស្រី និងភូមិដូនឪ ភូមិតាប្រុក ព្រមទាំងភូមិលាងដៃ (ឃុំលាងដៃ) ស្រុកអង្គរធំជាដើម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print