យន្តហោះដឹកមនុស្ស ៨ នាក់ធ្លាក់នៅសហរដ្ឋអាមេរិក

ចែករំលែក៖

យន្តហោះឯកជនមួយគ្រឿងដែលដឹកមនុស្ស ៨ នាក់បានធ្លាក់ក្នុងអំឡុងពេលហោះឡើងនៅរដ្ឋ Maine ចំពេលមានសីតុណ្ហភាពទាប និងព្រិលធ្លាក់ ដែលបណ្តាលឱ្យមានភាពមើលឃើញមានកម្រិត។

យន្តហោះ Bombardier Challenger 650 បានធ្លាក់នៅល្ងាចថ្ងៃទី ២៥ ខែមករា (ព្រឹកថ្ងៃទី ២៦ ខែមករា ម៉ោងនៅទីក្រុងភ្នំពេញ) ខណៈពេលកំពុងហោះចេញពីអាកាសយានដ្ឋានអន្តរជាតិ Bangor ក្នុងរដ្ឋ Maine។ ក្រុមជួយសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ហើយអាកាសយានដ្ឋានត្រូវបានបិទ។
ស្ថានភាពរបស់អ្នកដែលនៅលើយន្តហោះមិនទាន់ដឹងនៅឡើយទេ។ Reuters បានដកស្រង់សម្តីមន្ត្រីម្នាក់ដែលនិយាយថា អគ្គិភ័យដ៏ធំមួយបានឆាបឆេះបន្ទាប់ពីគ្រោះថ្នាក់។
យោងតាមកំណត់ត្រាសហព័ន្ធ យន្តហោះនេះត្រូវបានចុះបញ្ជីនៅក្រុមហ៊ុនមួយនៅទីក្រុង Houston រដ្ឋ Texas។ គ្រោះថ្នាក់នេះបានកើតឡើងនៅពេលដែលសីតុណ្ហភាពនៅរដ្ឋ Maine ស្ថិតនៅក្រោមកម្រិតត្រជាក់ខ្លាំង អមដោយព្រិលធ្លាក់ធ្វើឲ្យពិបាកក្នុងការមើលឃើញផ្លូវ។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នឹងសហការជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ (NTSB) ដើម្បីស៊ើបអង្កេតឧប្បត្តិហេតុនេះ៕ ដោយធីរីណា

...

រូប​ថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print