ខេត្តកំពង់ចាម÷ នៅថ្ងៃទី២៦ មករា ២០២៦ វេលាម៉ោងប្រហែល ០៩និង១៥នាទី មានករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ អស់ ០១ខ្នង មានទំហំ៧ម៉ែត្រ×៨ម៉ែត្រនៅចំណុចភូមិមៀន ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ប្រភពីសមត្ថកិច្ច ឲ្យដឹងថា ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យ កម្លាំងអធិការដ្ឋាន និងប៉ុស្តិ៍ ប្រើប្រាស់រថយន្តអគ្គីភ័យស្រុក ០៤គ្រឿង ក្នុងនោះមាន ៖ ១.អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ។ ២.អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ។ ៣.រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។ ដើម្បី ជួយអន្តរាគមន៍ពន្លត់អគ្គីភ័យ ខាងលើ ដោយប្រើប្រាស់ទឹកអស់ចំនួន ០៥ស៊ឺទែន ទើបគ្រប់គ្រងស្ថានការណ៍ បានទាំងស្រុង មិនឲ្យឆេះរាលដាល ទៅកន្លែងផ្សេងទៀត ។
ទោះយ៉ាងណា ករណីខាងលើ មិនបង្កគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ ។
ជាមួយនឹងនោះ ជំនាញកំពុងសិក្សា អំពីមូលហេតុ និងទំហំនៃការខូចខាតទ្រព្យសម្បត្តិ ដែលបង្កដោយសារអគ្គីភ័យនេះ ផងដែរ ៕










