ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្ដតាមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លេីករណីបង្រ្កាបក្រុមក្មេងទំនើងដែលមាន និស្ស័យចូលចិត្ដបង្ហោះម៉ូតូតាមផ្លូវសារធាណៈ មិនលេីកលែងបន្ធូរដៃជាដាច់ខាត។ ជាក់ស្ដែងនៅថ្ងៃអង្គារ៩កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ កំលាំងនគរបាលបានឃាត់
ក្រុមក្មេងទំនេីងបង្ហោះម៉ូតូនៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិអូរ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ម៉ូតូ ១គ្រឿងម៉ាកហុងដាC125 ពណ៌ខ្មៅ ឆ្នាំផលិត២០២៥ ផ្លាកលេខភ្នំពេញ 1LF 9255 ។
លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា ក្រុមក្មេងទំនេីងជាមុខសញ្ញាដែលធ្វើសកម្មភាពបង្ហោះម៉ូតូ សមត្ថកិច្ចនគរបាលឃាត់បាន ២នាក់ ៖
(១)-ឈ្មោះ ឈន សំណាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថ្នល់ ឃុំព្រះខែ ស្រុកបសេដ្ឋ (ជាអ្នកធ្វើសកម្មភាពបង្ហោះម៉ូតូ)
(២)-ឈ្មោះ រឹម បូរ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំព្រះខែ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ជាអ្នកចូលរួមជិះម៉ូតូតាមបិទគូទរួចថតរូបយកមកបង្ហោះ)
ជាការបញ្ជាក់មុខសញ្ញាក្មេងទំនេីងទាំង២បានទទួល ស្គាល់និងបញ្ជាក់ថាពួកគេពិតបានធ្វេីសកម្មភាពបែបនេះប្រាកដមែន ជាវិធានការ [1] កោសក់ក្បាល [2] ឱ្យធ្វេីសកម្មភាពត្រាប់និងពលកម្ម [3] អញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាអប់រំទទួលយកការសុំទោស [4] ដកហូតមធ្យោបាយម៉ូតូរក្សាទុករយៈពេល ៩០ថៃ្ង ឬ/លេីសពីនេះ ករណីពាក់ព័ន្ធបទល្មេីសផ្សេងទៀតអនុវត្ដតាមនីតិវិធី៕










