អាជ្ញាធរអគ្គិសនីកម្ពុជា ស្នើសុំអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនីទាំងអស់ពិនិត្យលទ្ធភាពវិនិយោគ បង្កើតស្ថានីយបញ្ចូលថាមពល នៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្តអគ្គិសនី ជាពិសេសយានយន្តសម្រាប់បម្រើឱ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី

ចែករំលែក៖

ភ្នំពេញ​៖​ អាជ្ញាធរអគ្គិសនីកម្ពុជា​ មានកិត្តិយសសូមជម្រាប ជូនលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្ម អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់មេត្តាជ្រាបថា កន្លងមកនេះ ក្រសួងរ៉ែ និងថាមពលបាន ចេញប្រកាស លេខ ០៣៨៩ រថ.បគអថ.ប្រក ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីគោលការណ៍ និងនីតិ វិធីសម្រាប់គ្រប់គ្រងនិងបញ្ញត្តិលើការអភិវឌ្ឍ និងការធ្វើសេវាកម្មបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនី ។

គោលការណ៍ និងនីតិវិធីនេះមានគោលបំណង៖ ១.លើកកម្ពស់ការអភិវឌ្ឍការបញ្ចូលថាមពលឱ្យយានយន្ត អគ្គិសនីមានគ្រប់គ្រាន់ គ្រប់ទីកន្លែងយ៉ាងឆាប់រហ័ស និងជំរុញកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី នៅព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការអភិវឌ្ឍវិស័យយានយន្ត អគ្គិសនី, ២.គ្រប់គ្រងការផ្តល់សេវាកម្មបញ្ចូលថាមពលរបស់ស្ថានីយបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនី ឱ្យមានសុវត្ថិភាព និរន្តរភាព ប្រសិទ្ធភាព និងមានថ្លៃសមរម្យ និង៣.គ្រប់គ្រងការទទួលយកថាមពលរបស់ យានយន្តអគ្គិសនីបញ្ចូលក្នុងអាគុយឱ្យមានសុវត្ថិភាព ស្ថិរភាព និងប្រសិទ្ធភាព ។ ក្នុងគោលបំណងរួម ចំណែកអនុវត្តគោលការណ៍នេះ អាជ្ញាធរអគ្គិសនីកម្ពុជាស្នើសុំអ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មផ្គត់ផ្គង់អគ្គិសនី ទាំងអស់ ពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលនៅក្នុងតំបន់ផ្គត់ផ្គង់អគ្គិសនីរបស់ខ្លួន និងចូលរួមប្រើប្រាស់យានយន្តអគ្គិសនី ជាពិសេស យានយន្តសម្រាប់បម្រើឱ្យប្រតិបត្តិការអាជីវកម្មអគ្គិសនី។

សូមជម្រាបជូនថា អគ្គិសនីកម្ពុជា-EDCបានចូលរួមវិនិយោគបង្កើតស្ថានីយបញ្ចូលថាមពលនៅតាមរាជធានី- ខេត្តទាំង២៥ ដែលស្ថានីយទាំងនោះនឹងចាប់ផ្តើមដាក់ឱ្យដំណើរការជាបន្តបន្ទាប់ក្នុងពេលឆាប់ៗខាងមុខ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា អ្នកកាន់អាជ្ញាបណ្ណធ្វើសេវាកម្មអគ្គិសនីមេត្តាជ្រាប និងចូលរួមអនុវត្តគោលការណ៍នេះ ឱ្យមាន ប្រសិទ្ធភាព ។

...

សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា មេត្តាទទួលនូវការរាប់អាន ដ៏ស្មោះអំពីយើងខ្ញុំ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print