ពូក្មួយចេញពីធ្វេីការយប់ ត្រូវក្មេងទំនេីង៧នាក់ប្រេីដែកបំពង់ទីបមូល,ដុំថ្មវាយឲ្យរងរបួស ត្រូវនគរបាលខណ្ឌដង្កោ តាមចាប់បាន០២នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ចាប់បញ្ចូនទៅតុលាការដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដែកបំពង់ទីបមូល , ដុំថ្ម វាយជនរងគ្រោះ) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០១និង២០នាទី ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស៊ឹប ចន្នា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យចំនួន០២នាក់ដែលឃាត់ខ្លួនបាន ទី១/ឈ្មោះ រ៉ាត់ សុផានុត  ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ និង ទី២/ ឈ្មោះ វិចិត្រ ចុងអ៊ីម ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០០និង៣០នាទី ជនរងគ្រោះឈ្មោះ ស៊ឹប ចន្នា ភេទប្រុស អាយុ៣៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IY-1953 ឌុបក្មួយឈ្មោះ ងឹម សម្បត្តិ ភេទប្រុស អាយុ១៥ឆ្នាំ ចេញពីធ្វើការនៅកោះពេជ្រ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងគោលបំណងមកបន្ទប់ជួល ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះជិះម៉ូតូឌុបគ្នាមកជិតដល់បន្ទប់ជួល ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យមានគ្នាចំនួន០៧នាក់  ១/ឈ្មោះ រ៉ាត់ សុផានុត ភេទប្រុស អាយុ១៥ឆ្នាំ ២/ឈ្មោះ វិចិត្រ ចុងអ៊ីម ភេទប្រុស អាយុ១៧ឆ្នាំ ៣/ឈ្មោះ ព្រែក វិទូ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ៤/ឈ្មោះ ម៉ៅ សុខមៀន ភេទប្រុស អាយុប្រហែល១៥ឆ្នាំ ៥/ឈ្មោះ រ៉ាត់ សុធារ៉ា ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ៦/ឈ្មោះ រដ្ឋា ភេទប្រុស អាយុប្រហែល១៥ឆ្នាំ ៧/ឈ្មោះ លាភ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ បានធ្វើសកម្មភាពយកដុំថ្មគប់មកលើជនរងគ្រោះ និងឈ្មោះ ងឹម សម្បត្តិ  បណ្តាលឱ្យត្រូវមួកសុវត្ថិភាពរបស់ឈ្មោះ ងឹម សម្បត្តិ ពេលនោះជនរងគ្រោះក៏បានឈប់ម៉ូតូ រួចក្រុមជនសង្ស័យក៏បាននាំគ្នារត់ទៅលោតធាក់ជនរងគ្រោះបណ្តាលឲ្យដួលម៉ូតូ ហើយក្រុមជនសង្ស័យបានធ្វើសកម្មភាពប្រើដែកបំពង់ទីបមូល , ដុំថ្ម ព្រួតគ្នាវាយទៅលើជនរងគ្រោះ និងឈ្មោះ ងឹម សម្បត្តិ  បណ្តាលឲ្យជនរងគ្រោះរងរបួសហើមក្រោមភ្នែកខាងឆ្វេង, ហើមក្បាលផ្នែកខាងក្រោយ , ដាច់រលាត់លើខ្នងផ្នែកខាងស្តាំ និងដាច់រលាត់លើក្បាលជង្គង់ខាងស្តាំ ចំណែកឈ្មោះ ងឹម សម្បត្តិ រងរបួសដាច់រលាត់លើក្បាលជង្គង់ទាំងសង្ខាង និងដាច់រលាច់លើកែងដៃខាងឆ្វេង រួចជនសង្ស័យក៏នាំគ្នារត់គេចខ្លួនបាត់ ។ លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះកំពុងឈរនៅខាងមុខបន្ទប់ជួល ក៏ឃើញក្រុមជនសង្ស័យខាងលើ បានដើរកាត់មុខបន្ទប់ជួលរបស់ជនរងគ្រោះ ហើយស្រែកគំរាមកំហែងទៅលើជនរងគ្រោះថែមទៀត ទើបជនរងគ្រោះទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឲ្យជួយមកអន្តរាគមន៍ ។ រហូតដល់វេលាម៉ោង១៧និង៥០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ១/ឈ្មោះ រ៉ាត់ សុផានុត ភេទប្រុស អាយុ១៥ឆ្នាំ ២/ឈ្មោះ វិចិត្រ ចុងអ៊ីម ភេទប្រុស អាយុ១៧ឆ្នាំ ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។  ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកខ្លួន (ជនសង្ស័យ) និងបក្ខពួកចំនួន០៥នាក់ទៀត ពិតជាបានធ្វើសកម្មភាពប្រើដុំថ្ម , ដែកបំពង់ទីបមូល និងប្រើដៃព្រួតគ្នាវ៉ៃទៅលើជនរងគ្រោះ និងឈ្មោះ ងឹម សម្បត្តិ បណ្តាលឱ្យរងរបួសស្រាលប្រាកដមែន ហើយជនសង្ស័យបានឆ្លើយសារភាពទៀតថា ពួកខ្លួន (ជនសង្ស័យ) គឺជាក្រុមក្មេងទំនើងឈ្មោះក្រុម CKD ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួកដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ចកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print