ការ​នាំចេញ​ម្រេច​របស់កម្ពុជា​ រកចំណូល​បាន ​៣១លានដុល្លារ ​ធ្លាក់ចុះ ១២% ក្នុងឆ្នាំ ២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម​ បានបង្ហាញថា​ កម្ពុជា​រកចំណូល​បាន​ជាង ៣១ ​លានដុល្លារ ​ពីការ​នាំចេញ​ម្រេច ​នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះជិត ១២% ធៀបនឹងឆ្នាំ ២០២៤ ​ដែលមាន​ទំហំ​ទឹក​ប្រាក់ ដែលមានទំហំទឹកប្រាក់ជាង ៣៥ លានដុល្លារ។ ​

បើតាមកាតបញ្ជាក់ពីប្រធានសមាគមសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) ​លោក ម៉ាក់ នី បានមានប្រសាសន៍ថា​ ​តម្លៃម្រេច​ធម្មតា​នៅ​កម្ពុជា​​បានកើន​ដល់​ចន្លោះពី ២៥ ០០០-២៦ ៥០០ រៀល ក្នុងមួយ​គីឡូ​ក្រាម ដែល​មាន​ភាពល្អប្រសើរ​ជាងឆ្នាំមុនដោយ សារមាន​ការ​បញ្ជាទិញ ខណៈ​ស្ដុក​ម្រេច​​នៅ​លើ​ពិភព​លោក​ប្រឈ​មនឹងការធ្លាក់ចុះ។ ​

សូមជម្រាបជូនថា​ ក្នុងមួយឆ្នាំ កម្ពុជាប្រមូលផលម្រេច​បានក្នុងរង្វង់ ១,៧​ ម៉ឺនតោន ទៅ ២ ម៉ឺនតោន​លើផ្ទៃ​ដី​ជាង ៦ ពាន់​ហិកតា​ ខណៈទីផ្សារម្រេចកម្ពុជាត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេស​បន្ទាប់​បន្សំ​ដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុប។

​ក្រសួងពាណិជ្ជកម្ម ​ក៏បានបញ្ជាក់ថា​ ម្រេចកម្ពុជា ​មានភាពល្បីល្បាញ ​ដោយសារការដាំដុះធម្មជាតិ ​និង​ដី​មានជីជាតិ​ ម្រេច​របស់កម្ពុជា​ ៨១% ​ត្រូវបានដាំដុះក្នុងខេត្តចំនួន ៣ ​តាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម​ គឺខេត្ត​រត​ន​គិរី ១៥% ​ខេត្តមណ្ឌលគិរី ២១% ​និងខេត្តត្បូងឃ្មុំ ៤៥%។​

...

​គួរបញ្ជាក់ថា​ ការនាំចេញម្រេចកម្ពុជា ​ទៅកាន់ពិភពលោក​បានកើនឡើង​ ៣៧,៤៧% ​CAGR (២០២០-២០២៤) ជាមួយនឹង RCA ៥,០៦% ក្នុងឆ្នាំ ២០២៤ ដែលបង្ហាញពីភាពខ្លាំងឧត្តមភាព​ប្រៀបធៀប​សម្រាប់ការនាំចេញ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print