លោកខាងលិចកាន់តែគំរាមកិត្តិយសរុស្ស៊ីកាន់តែកើនឡើងនៅលើឆាកអន្តរជាតិ

ចែករំលែក៖

រយៈពេលកន្លងមកលោកខាងលិចបានគំរាមកំហែងឲ្យរុស្សីនៅឯកោរដោយការដាក់ទណ្ឌកម្មសេដ្ឋកិដ្ចទៅលើប្រទេសនេះ។ ប៉ុន្តែសកម្មភាពទាំងនោះបានធ្វើឲ្យរុស្ស៊ីកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។

រយៈពេលចុងក្រោយនេះទីក្រុងមូស្កូ បានបង្ហាញពីភាពជឿជាករបស់ខ្លួននៅលើឆាកអន្តរជាតិដោយក្នុងនោះបានបង្ហាញតាមរយៈកិច្ចប្រជុំ G-20 នៅទីក្រុងហានចូល ប្រទេសចិន។ នៅក្នុងកិច្ចប្រជុំនោះរុស្ស៊ីបានជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំ១០ប្រទេសក្នុងនោះមានទាំងប្រធានាធបិតីអាមេរិក បារ៉ាក់ អូបាម៉ា ផងដែរ ។

ក្នុងរយៈពេល៣ថ្ងៃ លោកពូទីន បានជួបមេដឹកនាំ G-20 ដល់ទៅពាក់កណ្តាល ក្រៅពីនេះមានជំនួបបិភាក្សាបញ្ចភាគីទៀតផងនៅក្នុង ក្របខណ្ឌ BRICS។ ដូច្នេះលោកពូទីន បានជួបពិភាក្សាជាមួយមេដឹកនាំ១១រូបក្នុងចំណោមមេដឹកនាំ១៩រូប ចូលរួមកិច្ចប្រចុំខាងលើ។

សកម្មភាពទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា លោកពូទីនមានឥទ្ធិពលយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិហើយនៅមានប្រទេសជាច្រើនចងសហការជាមួយរុស្ស៊ីលើគ្រប់វិស័យពិសេសគឺវិស័យប្រេងតែម្តង។

សកម្មភាពរបស់រុស្ស៊ីដែលទទួលបានការចាប់អារម្មណ៍បំផុតនោះគឺ ការចូលរួមវាយប្រាហារក្រុមភេរវកម្មIS នៅក្នុងប្រទេសស៊ីរី ដោយអាមេរិកមិនអាចរារាំងរុស្ស៊ីបានឡើយ។ អ្វីដែលធ្វើឲ្យរុស្ស៊ីកាន់តែល្បីនោះគឺម្នាក់ឯងទប់ទល់ជាមួយមហាអំណាចពិភពលោកដែលមានប្រទេសសម្ព័ន្ធមិត្តជាច្រើនដែលជាមហាអំណាចដូចគ្នា។

នៅតំបន់អាស៊ីប៉ាស៊ីហ្វិកវិញ រុស្ស៊ីនិងចិន បានសហការគ្នាលើគ្រប់វិស័យទាំងសេដ្ឋកិច្ចនិងយោធា ។ ប្រទេសចិននិងរុស្ស៊ីកំពុងតែត្រូវការគ្នាទៅវិញទៅមក ទាំងនោះហើយធ្វើឲ្យចិននិងរុស្ស៊ីកាន់តែទទួលបានផលប្រយោជនជាច្រើន។

ចំនួបរបស់រុស្ស៊ីដែលចាប់អារម្មណ៍បំផុតនោះគឺជំនួបជាមួយព្រះរាជ្យបុត្រ សាឌីអារ៉ាប៊ី ដើម្បីពិភាក្សាពីតម្លៃប្រេង។ នៅក្នុងជំនួបនោះរុស្ស៊ីបានដាក់ក្តីសង្ឃឹមចង់ឲ្យរុស្ស៊ីនិង OPEC ទទួលបានកិច្ចព្រមព្រៀងធ្វើឲ្យតម្លៃប្រេងប្រសើរឡើងវិញ ។

បន្ទាប់ពីកិច្ចប្រជុំនៅហានចូវ ប្រទេសចិន ប្រធានាធិបតីពូទីន បានជួបពិភាក្សាទ្វេភាគីជាមួយព្រះរាជបុត្រ Mohamad Bin Salman ស្តីពីបញ្ហាផ្សេងៗពិសេសគឺតម្លៃប្រេងតែម្តង ។ ភាគីរុស្ស៊ីចង់ឲ្យមានតម្លៃប្រេងប្រសើរជាងនេះដើម្បីជួយដល់សេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងតែធ្លាក់ចុះដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបពិភាក្សាព្រះរាជបុទ្រ Mohamad Bin Salman បញ្ជាក់ថា ទីផ្សារប្រេងលើពិភពលោកមិនអាចមានលំនឹងឡើយ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការរបស់ប្រទេស OPEC និងរុស្ស៊ីក៏ដូចជាមួយប្រទេសដទៃទៀតដែលមានធនធានប្រេង ។

ព្រះអង្គបញ្ជាក់ទៀតថា តម្លៃប្រេងលើពិភពលោកនឹងឡើងថ្លៃវិញប្រសិនបើប្រទេសផលិតប្រេងកាត់បន្ថយការផលិត នោះក៏ដូចជារក្សាការផលិតដូចដើម ។ បច្ចុប្បន្នប្រទេសរុស្ស៊ីនិងអារ៉ាប៊ីសាអ៊ូឌីត ជាប្រទេសនាំប្រេងទៅកាន់ទីផ្សារអន្តរជាតិច្រើនបំផុតលើពិភពលោក ។

កន្លងមកតម្លៃប្រេងធ្លាក់ចុះនិងការដាក់ទណ្ឌកម្មរុស្ស៊ីបានធ្វើឲ្យប្រទេសនេះខាតបង់ទឹកប្រាក់រាប់រយពាន់លានដុល្លារ ។ អ្វីដែលធ្វើឲ្យតម្លៃប្រេងមិនអាចឡើងថ្លៃបាននាពេលនេះគឺ អីុរ៉ង់បង្កើតការផលិតនាំចេញទៅក្រៅប្រទេស ក្រោយពេលដែលអីុរ៉ង់រួចផុតពីទណ្ឌកម្ម៕

1-2 1-1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print