អគ្គនាយកស៊ីម៉ាក់​៖​ កាលពីជាង២០ឆ្នាំមុននេះ​ កម្មវិធីសុនខបានពឹងផ្អែកលេីបរទេសជួយគាំទ្របច្ចេកទេសទាំងស្រុង១០០%​ ប៉ុន្តែបច្ចុប្បន្នកាលនេះកម្ពុជា​(អង្គភាពCMAC)​ ម្ចាស់ការទាំងស្រុង១០០%​ និងអាចចែករំលែកដល់អន្តរជាតិទៀតផង!!

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហេង​ រតនា​ ប្រធាន​អង្គភាព​ស៉ីម៉ាក់​កម្ពុជា​ បានថ្លែងថា​ នៅថ្ងៃទី២៧-២៨​ ខែមករា​ ឆ្នាំ២០២៦នេះ​ អង្គភាពCMAC និងតំណាងJICA ក៏ដូចជាក្រុមប្រឹក្សាផ្តល់យោបល់​ជប៉ុន បានជួបពិភាក្សាគ្នាដេីម្បីបន្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងមណ្ឌលសុនខCMAC និងដៃគូនានា​ ដេីម្បីហ្វឹកហ្វឺនអ្នកកាន់សុនខអន្តរជាតិនៅកម្ពុជា​ និងនាំយកសុនខជំនាញពីកម្ពុជាទៅប្រតិបត្តិការនៅបណ្តាប្រទេសនានាដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម​។

សូមបញ្ជាក់ថា​ កាលពីជាង២០ឆ្នាំមុននេះ​ កម្មវិធីសុនខបានពឹងផ្អែកលេីបរទេសជួយគាំទ្របច្ចេកទេសទាំងស្រុង១០០%​ ប៉ុន្តែបច្ចុប្បន្នកាលនេះកម្ពុជា​(អង្គភាពCMAC)​ម្ចាស់ការទាំងស្រុង១០០%​ និងអាចចែករំលែកដល់អន្តរជាតិទៀតផង!! ។

បន្ថែមពីនេះ​ អគ្គនាយកស៊ីម៉ាក់​រូបនេះ​ បានគូសបញ្ជាក់ថា៖​ កូនខ្មែរត្រូវតែប្រឹងប្រែង​ ហ្មត់ចត់មុឺងម៉ាត់​ និងមានស្មារតីឆន្ទះម្ចាស់ការ​ ដេីម្បីសម្រេចបានគោលដៅប្រកបដោយនិរន្តភាពសម្រាប់សង្គមជាតិរបស់យេីង!!៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print