ភ្នំពេញ៖ លោក ហេង រតនា ប្រធានអង្គភាពស៉ីម៉ាក់កម្ពុជា បានថ្លែងថា នៅថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៦នេះ អង្គភាពCMAC និងតំណាងJICA ក៏ដូចជាក្រុមប្រឹក្សាផ្តល់យោបល់ជប៉ុន បានជួបពិភាក្សាគ្នាដេីម្បីបន្តពង្រឹងកិច្ចសហប្រតិបតិ្តការរវាងមណ្ឌលសុនខCMAC និងដៃគូនានា ដេីម្បីហ្វឹកហ្វឺនអ្នកកាន់សុនខអន្តរជាតិនៅកម្ពុជា និងនាំយកសុនខជំនាញពីកម្ពុជាទៅប្រតិបត្តិការនៅបណ្តាប្រទេសនានាដែលរងផលប៉ះពាល់ដោយសំណល់យុទ្ធភណ្ឌសង្គ្រាម។
សូមបញ្ជាក់ថា កាលពីជាង២០ឆ្នាំមុននេះ កម្មវិធីសុនខបានពឹងផ្អែកលេីបរទេសជួយគាំទ្របច្ចេកទេសទាំងស្រុង១០០% ប៉ុន្តែបច្ចុប្បន្នកាលនេះកម្ពុជា(អង្គភាពCMAC)ម្ចាស់ការទាំងស្រុង១០០% និងអាចចែករំលែកដល់អន្តរជាតិទៀតផង!! ។
បន្ថែមពីនេះ អគ្គនាយកស៊ីម៉ាក់រូបនេះ បានគូសបញ្ជាក់ថា៖ កូនខ្មែរត្រូវតែប្រឹងប្រែង ហ្មត់ចត់មុឺងម៉ាត់ និងមានស្មារតីឆន្ទះម្ចាស់ការ ដេីម្បីសម្រេចបានគោលដៅប្រកបដោយនិរន្តភាពសម្រាប់សង្គមជាតិរបស់យេីង!!៕
ដោយ៖តារា










