រថយន្ត ALPHARD បោះពួយលឿនជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានរថយន្ត ALPHARD បុកពីក្រោយបណ្តាលអោយរងរបួសធ្ងន់ខណៈកំពុងជិះម៉ូតូឆ្លងផ្លូវនៅវេលាម៉ោង ១៦និង០០នាទី ថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវហាយវ៉េ ស្ថិតក្នុងក្រុមទី១៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក ហុងដាឌ្រីម សេរីចាស់មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1I-6739 បើកបរដោយបុរសម្នាក់ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវ ចំណែករថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា.T.M-7899 បើកបរដោយបុរសម្នាក់ ទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលមកបុកពីក្រោយពេញទំហឹង បណ្តាលអោយទាំងម៉ូតូនិងមនុស្សប៉ើងរងរបួសធ្ងន់តែម្តង។

...

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់មកបានវាស់វែងធ្វើកំណត់ហេតុយកទាំងរថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print