កម្ពុជាបន្តជាគោលដៅទេសចរណ៍ការងារសង្គមរបស់សង្គមស៊ីវិលចិន

ចែករំលែក៖

ស្រុកបន្ទាយស្រី៖ ក្នុងបរិបទនៃការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន កម្ពុជា–ចិន សង្គមស៊ីវិលចិនជាច្រេីនដែលចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ បានជ្រើសរើសកម្ពុជាជាគោលដៅសំខាន់មួយសម្រាប់ទេសចរណ៍ការងារសង្គម ដោយបានចុះបំពេញបេសកកម្មមនុស្សធម៌ និងការសិក្សាស្រាវជ្រាវអំពីផលប្រយោជន៍សង្គមពីគម្រោងអភិវឌ្ឍនានាដែលប្រទេសចិនបានគាំទ្រកន្លងមកនៅកម្ពុជា។​ នេះបេី​យោង​តាមការចេញផ្សាយ​របស់​ ​CCRF ។

នាព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ ២០២៦ ក្នុងដំណើរទស្សនកិច្ចនៅស្រុកបន្ទាយស្រី លោក Liu Wenzhi តំណាងមូលនិធិចិនPeaceland បានដឹកនាំក្រុមការងារមកពីបណ្តាសង្គមស៊ីវិលនានារបស់ប្រទេសចិនចុះជួបជាមួយកុមារ៨រូបដែលធ្លាប់ទទួលបានការព្យាបាលវះកាត់ និងសេវាសុខាភិបាលពីក្រុមគ្រូពេទ្យចិនរបស់មន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន និងអង្គការ YUNDIតាមរយៈកម្មវិធីសហប្រតិបត្តិការវេជ្ជសាស្ត្រកម្ពុជា–ចិនដែលបានសម្របសម្រួលដោយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។ កុមារទាំងនេះជាច្រើនបានជាសះស្បើយ និងអាចវិលត្រឡប់ទៅរស់នៅ និងសិក្សាដូចកុមារធម្មតា បង្ហាញពីតម្លៃមនុស្សធម៌ និងវិជ្ជាជីវៈខ្ពស់របស់ការជួយគ្នាទៅវិញទៅមករវាងប្រទេសយេីងទាំងពីរ។

លោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី បានបញ្ជាក់ថា ដំណើរទេសចរណ៍ការងារសង្គមនេះ មិនត្រឹមតែជាការចុះមើលជាក់ស្តែងពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងជាស្ពានមិត្តភាពរវាងប្រជាជននៃប្រទេសយេីងទាំងពីរក្នុងកិច្ចបង្កើនការយល់ដឹង សេចក្តីជឿជាក់ និងចំណងមិត្តភាពយូរអង្វែង។

ក្នុងនាមជាអ្នកសម្របសម្រួលជាមួយសង្គមស៊ីវិលចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានកត់សម្គាល់ថាថា កម្ពុជាជាប្រទេសមានសក្ដានុពល និងមានភាពកក់ក្តៅក្នុងការទទួលភ្ញៀវអន្តរជាតិ ហើយនឹងបន្តជាគោលដៅសំខាន់សម្រាប់សកម្មភាពមនុស្សធម៌ ការផ្លាស់ប្តូរបទពិសោធន៍ និងការរួមចំណែកអភិវឌ្ឍន៍នាពេលអនាគត ដើម្បីរួមគ្នាឱ្យកាន់តែរឹងមាំក្នុងកិច្ចស្ថាបនាសហគមន៍ជោគវាសនារួមរកម្ពុជា-ចិន គ្រប់រដូវកាល ក្នុង យុគសម័យ ថ្មី ។

...

គួរបញ្ជាក់ថា សង្គមស៊ីវិលចិនទាំងនេះក៏បានចុះសួរសុខទុក្ខ និងឈ្វេងយល់បន្ថែមពីស្ថានភាពជីវភាពរស់នៅរបស់គ្រួសារដែលទទួលផលពីគម្រោងអភិវឌ្ឍនានារបស់ចិន ដូចជា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រព័ន្ធទឹកស្អាត និងគម្រោងអភិវឌ្ឍជនបទផ្សេងៗ។ គ្រួសារទទួលផលបានបង្ហាញការថ្លែងអំណរគុណចំពោះការគាំទ្រដ៏មានន័យ ដែលបានជួយលើកកម្ពស់គុណភាពជីវិត ការចូលរួមសិក្សា និងឱកាសការងារ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print