លោក Li Qiang ​នាយករដ្ឋមន្ត្រី​ចិន​ បាន​គូសបញ្ជាក់​ពី​ការជំរុញដោយ​មិនងាករេនូវ​ការកសាង​ឥរិយាបថ​បក្ស​ស្អាតស្អំនិង​ការតស៊ូ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​​

ចែករំលែក៖

ប្រទេស​ចិន​៖​ យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ CCRF បាននិយាយថា​ កាលពីថ្ងៃ​ទី២៧​ ខែមករា ​ឆ្នាំ​២០២៦​ ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​បានរៀបចំធ្វើ​សន្និសីទ​ស្តីពី​ការងារ​កសាង​ឥរិយាបថ​បក្ស​ស្អាតស្អំ​លើកទី៤ ។ ​

លោក Li ​Qiang ​សមាជិក​អចិន្ត្រៃយ៍នៃ​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិននិងជា​នាយករដ្ឋមន្ត្រី​ចិន​បានគូសបញ្ជាក់​ក្នុងសន្និសីទថា ​​ត្រូវ​ប្រកាន់ខ្ជាប់​ការចាត់ទុក​គំនិត​លោក Xi ​Jinping ​ស្តីពី​សង្គមនិយម​ប្រកបដោយ​លក្ខណៈ​ពិសេសចិន​ក្នុងយុគសម័យ​ថ្មី​ជា​គោលការណ៍​ណែនាំ ​អនុវត្តយ៉ាង​ស៊ីជម្រៅនូវ​សុន្ទរកថា​គន្លឹះ​របស់​លោក Xi ​Jinping ​អគ្គលេខាធិការនៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន​ ក្នុង​កិច្ចប្រជុំពេញអង្គ​លើកទី៥នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យវិន័យ​មជ្ឈិមអាណត្តិ​ទី២០​ និង​ស្មារតីនៃ​កិច្ចប្រជុំ​ពេញអង្គនេះ​ ​។

...

អនុវត្ត​យ៉ាង​មុតមាំនូវ​ការរៀបចំ​ចាត់ចែង​ជាយុទ្ធសាស្ត្រ​សម្រាប់ជំរុញ​ការគ្រប់គ្រង​បក្សយ៉ាង​តឹងរ៉ឹង​ដោយ​គ្រប់ជ្រុងជ្រោយ​តាមស្តង់ដារ​កាន់តែខ្ពស់​និងវិធានការ​កាន់តែ​ប្រាកដប្រជា ​ជំរុញយ៉ាង​មុតមាំ​មិន​ងាករេ​នូវ​ការងារ​រដ្ឋាភិបាល​ស្តីពី​ការកសាង​ឥរិយាបថ​បក្ស​ស្អាតស្អំ​ និង​ការតស៊ូប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​​ ដើម្បីផ្តល់​ការធានាដ៏​រឹងមាំក្នុង​ការសម្រេច​បាននូវ​ភារកិច្ច​ជាគោលដៅ​ក្នុង​ដំណាក់កាល​អនុវត្ត​ “ផែនការ​អភិវឌ្ឍន៍ជាតិ​៥ឆ្នាំទី១៥”៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print