កម្ពុជានាំចូលរថយន្តគ្រួសារ ​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​ ១,១ ​ពាន់លានដុល្លារ ​កើន​ឡើង ៦០,២១% ​នៅ​ក្នុង​ឆ្នាំ ​២០២៥

ចែករំលែក៖

ភ្នំពេញ​៖​ បើយោងតាមរបាយការណ៍របស់​ក្រសួងពាណិជ្ជកម្ម​ បានបង្ហាញថា​ កម្ពុជានាំចូលរថយន្តគ្រួសារ ​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​ ១,១ ​ពាន់លានដុល្លារ ​នៅ​ក្នុង​ឆ្នាំ ​២០២៥ ​កើន​ឡើង ៦០,២១% ​ធៀបនឹងឆ្នាំ ២០២៤ ​ឆ្លុះ​បញ្ចាំង​ពី​តម្រូវការ​ប្រើប្រាស់​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​កើន​ឡើង​។ ​

បើតាមការបញ្ជាក់ពីលោក ងន សាំង ​អគ្គនាយកក្រុមហ៊ុន អ អិម អេ ខេមបូឌា ​បានមានប្រសាសន៍ថា ​ទីផ្សារ​រថយន្ត​នៅ​កម្ពុជា មានកំណើនពីមួយ​ឆ្នាំទៅមួយឆ្នាំ ​បន្ទាប់​ពីវិបត្តិ​ជំងឺកូវីដ១៩។ ​កំណើន​នៃទីផ្សារ​រថយន្ត​នៅកម្ពុជា ​ដោយសារប្រជាជនកម្ពុជា​សម្បូរ​ដោយ​មនុស្ស​វ័យ​ក្មេង ​ហើយ​ដល់​ពេល​ដែល​ពួក​គាត់មាន​តម្រូវ​ការរថយន្ត។​

លោកបានបន្ថែមថា៖ «ស្ថានភាពសេដ្ឋកិច្ចកម្ពុជា មានភាពល្អប្រសើរជាងមុន មនុស្សម្នាក់ៗ មានការងារធ្វើ ដែល​នាំឱ្យពួកគាត់មានចំណូលច្រើនជាងមុន ហើយធ្វើឱ្យមានតម្រូវការរថយន្ត​ក៏​កើន​ឡើងដែរ ខណៈអ្នកវិនិយោគ ក៏ច្រើនជាងមុនដែរ ព្រោះអ្នកវិនិយោគក៏ត្រូវការ​វិនិយោគ​ច្រើន​ជាងមុនដែរ»។

...

ចំណែកទីផ្សាររថយន្តថ្មីនៅប្រទេសកម្ពុជា​ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយកើន​​​ដល់ ៦០% នៅដំណាច់ឆ្នាំ ២០២៥ ខណៈការនាំចូលរថយន្តជជុះមានការធ្លាក់ចុះ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print