ខឹងប្តីយកទូរស័ព្ទទៅបញ្ចាំហិង្សាដាក់គ្នាទៅវិញទៅមកបណ្តាលឲ្យប្រពន្ធបែកក្បាល

ចែករំលែក៖

ភ្នំពេញ៖​  ប្តីប្រពន្ធមួយគូរបានប្រេីហិង្សាដាក់គ្នាបណ្តាលឲ្យប្រពន្ធរងរបួសបែកក្បាល​ ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹងបញ្ជូនទៅមន្ទីរពេទ្យ​ កាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ នៅតាមផ្លូវជាតិលេខ៤ ភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ តា ម៉ារី ភេទស្រី អាយុ២៤ឆ្នាំ រងរបួសក្បាលនិងពិបាកដកដង្ហេីម  មានអាសយដ្ឋាននៅ ភូមិចុងខ្លុង ឃុំអូរសណ្តាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុប្តីបានយកទូរស័ព្ទទៅបញ្ចាំតែប្រពន្ធមិនឲ្យយកទៅ​ ក៏ជជែកគ្នាយ៉ាងខ្លាំង​ បន្ទាប់មកក៏បានប្រេីហិង្សាដាក់គ្នាទៅវិញទៅមកបណ្តាលឲ្យប្រពន្ធរងរបួសបែកក្បាល។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print