Arsenal ក្លាយជាម្ចាស់ពាន Women’s Champions Cup ជាលើកដំបូង បន្ទាប់ពីយកឈ្នះ Corinthians ក្នុងម៉ោងបន្ថែម

ចែករំលែក៖

Arsenal បានក្លាយជាជើងឯកនៃពាន Women’s Champions Cup ជាលើកដំបូង ក្រោយយកឈ្នះក្រុម Corinthians របស់ប្រេស៊ីល បន្ទាប់ពីលេងម៉ោងបន្ថែម ក្នុងវគ្គផ្តាច់ព្រ័ត្រដែលមានភ្លៀងធ្លាក់នៅកីឡដ្ឋាន Emirates Stadium។

ក្រុមកាំភ្លើងធំស្ទើរតែឈ្នះ 2-1 ក្នុងម៉ោងធម្មតា ប៉ុន្តែ កីឡាការិនី Vic Albuquerque បានស៊ុតបាល់ពិន័យនៅនាទី 96 ឲ្យជើងឯកអាមេរិកខាងត្បូង តាមស្មើវិញ និងបង្ខំឲ្យការប្រកួតបន្តទៅម៉ោងបន្ថែម។

ទោះយ៉ាងណា កីឡាការិនីបម្រុង Caitlin Foord បានស៊ុតបាល់ឈ្នះនៅនាទី 104  ដើម្បីបំបាក់បេះដូងអ្នកគាំទ្រក្រុម Corinthians។

នេះជាជើងឯកដំបូងនៃពានថ្មីរបស់ FIFA ដែលមានក្រុមជើងឯកមកពីគ្រប់ទ្វីប ហើយ Arsenal ក៏នឹងទទួលបានប្រាក់រង្វាន់ចំនួន 2.3 លានដុល្លារ (ប្រហែល 1.7 លានផោន) ផងដែរ។

ពាន Women’s Champions Cup លើកដំបូង បានផ្តល់នូវទស្សនីយភាព និងអារម្មណ៍រំភើប ដូចដែល FIFA បានរំពឹងទុក។ ទិដ្ឋភាពនៅពេលចប់ការប្រកួតក៏បង្ហាញបានច្បាស់ដែរ ពេល Arsenal អបអរយ៉ាងខ្លាំង ក្រោយទទួលពានពីវីរបុរសក្លឹប លោក Arsene Wenger ដែលបញ្ជាក់ថា ការប្រកួតនេះមានតម្លៃយ៉ាងខ្លាំង សម្រាប់ក្រុមដែលកំពុងស្វែងរកសន្ទុះឡើងវិញ ក្នុងរដូវកាលក្នុងស្រុកដ៏លំបាកមួយ។

...

កីឡាការិនីដែលស៊ុតបាល់ Lotte Wubben-Moy បានប្រាប់ Sky Sports ក្រោយជ័យជម្នះថា “វាមិនញឹកញាប់ទេ ដែលអាចសរសេរប្រវត្តិសាស្ត្រថ្មីនៅ Arsenal។ អ្នកគាំទ្ររបស់យើងអស្ចារ្យណាស់ ហើយនោះហើយជាមូលហេតុដែលយើងលេងសម្រាប់ពួកគេ។ វាជាបទពិសោធន៍ពិសេសមួយ ព្រោះវាជា Champions Cup លើកដំបូង។ យើងនឹងយកអ្វីជាច្រើនពីជ័យជម្នះថ្ងៃនេះ”៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print