Atletico Madrid យល់ព្រមចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ Ademola Lookman ពី Atalanta

ចែករំលែក៖

ក្លឹប Atletico Madrid របស់ អេស្ប៉ាញ LaLiga បានយល់ព្រមកិច្ចព្រមព្រៀងជាមួយ Atalanta ដើម្បីចុះហត្ថលេខាជាមួយកីឡាករអន្តរជាតិនីហ្សេរីយ៉ា Ademola Lookman   កាលពីថ្ងៃអាទិត្យ។

Atletico មិនបានបង្ហាញព័ត៌មានលម្អិតអំពីតម្លៃផ្ទេរ ឬរយៈពេលកិច្ចសន្យានោះទេ ខណៈសារព័ត៌មានអេស្ប៉ាញរាយការណ៍ថា ក្លឹបនឹងបង់ប្រាក់ប្រហែល 35 លានអឺរ៉ូ (41 លានដុល្លារ) សម្រាប់ខ្សែប្រយុទ្ធរូបនេះ។

Lookman អាយុ 28 ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងល្អ ចាប់តាំងពីចូលរួម ជាមួយAtalanta ក្នុងឆ្នាំ 2022 ដោយចេញពីក្លឹប  RB Leipzig នៅ អាល្លឺម៉ង់  Bundesliga ដោយស៊ុតបាន 55 គ្រាប់ ក្នុងការប្រកួតគ្រប់កម្មវិធី។

ពេលវេលាដ៏លេចធ្លោបំផុតរបស់គាត់ គឺការស៊ុតបាល់ បីគ្រាប់ក្នុងមួយប្រកួត (Hat-trick) ក្នុងជ័យជម្នះវគ្គផ្តាច់ព្រ័ត្រ Europa League ឆ្នាំ 2024 លើ Bayer Leverkusen ដែលធ្វើឲ្យ Atalanta ឈ្នះពានអឺរ៉ុបលើកដំបូងក្នុងប្រវត្តិសាស្ត្រ និងបញ្ចប់ការមិនចាញ់ 51 ប្រកួតជាប់គ្នារបស់ Leverkusen។

ការស៊ុតបីគ្រាប់នោះ បានធ្វើឲ្យ Lookman ក្លាយជាកីឡាករទី 6 ក្នុងប្រវត្តិសាស្ត្រ ដែលអាចស៊ុតបាល់ 3 គ្រាប់ ក្នុងវគ្គផ្តាច់ព្រ័ត្រពានអឺរ៉ុប ហើយជាមនុស្សដំបូងគេ ចាប់តាំងពីឆ្នាំ 1975 មក។

កើតនៅទីក្រុងឡុងដ៍ Lookman បានចាប់ផ្តើមអាជីពបាល់ទាត់ជំនាញនៅ Charlton Athletic ក្នុងឆ្នាំ 2015 មុនពេលផ្លាស់ទៅ Everton ក្នុងឆ្នាំ 2017។ ទោះបីជាគាត់ស៊ុតបាល់បានក្នុងការបង្ហាញខ្លួនលើកដំបូងនៅ Premier League ក៏ដោយ ក៏គាត់មិនសូវមានឱកាសលេងជាប្រចាំ ហើយត្រូវបានខ្ចីជើងទៅ RB Leipzig ក្នុងឆ្នាំ 2018។

បន្ទាប់ពីមានរយៈពេលលេងបានល្អនៅអាល្លឺម៉ង់ Lookman បានផ្ទេរជាអចិន្ត្រៃយ៍ទៅ Leipzig ក្នុងតម្លៃ 22.5 លានផោន (30.7 លានដុល្លារ) ក្នុងឆ្នាំ 2019។ ទោះជាយ៉ាងណា ឱកាសលេងជាក្រុមដំបូងនៅ Bundesliga មានកម្រណាស់ ដែលធ្វើឲ្យគាត់ត្រូវខ្ចីជើងទៅ Fulham និង Leicester City នៅ Premier League មុនពេលផ្លាស់ទៅ Serie A ជាមួយ Atalanta ដែលបានបម្លែងអាជីពរបស់គាត់ឱ្យល្អប្រសើរ។

ឥឡូវនេះ ក្រោមការដឹកនាំរបស់ Diego Simeone នៅ Atletico Madrid កីឡាករ Lookman ត្រូវបានចាត់ទុកថាជាការបន្ថែមដ៏សំខាន់ សម្រាប់ក្រុម ដែលបច្ចុប្បន្នឈរចំណាត់ថ្នាក់ទី 3 នៅ LaLiga មាន 45 ពិន្ទុ តាមក្រោយក្រុមនាំមុខ Barcelona 10 ពិន្ទុ។

...

Atletico សង្ឃឹមថា ភាពស៊ុតគ្រាប់ដ៏ខ្លាំងរបស់កីឡាករនីហ្សេរីយ៉ា រូបនេះ នឹងជួយលើកកម្ពស់យុទ្ធនាការរបស់ពួកគេ ខណៈក្រុមកំពុងត្រៀមខ្លួនសម្រាប់ការប្រកួត Champions League វគ្គ play-off  ទល់នឹង Club Brugge ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print