កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅគោលដៅលេីផ្លូវជាតិលេខ៣

ចែករំលែក៖

ភ្នំពេញ÷ ដោយអនុវត្តតាមផែនការដឹកនាំរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានសហការជាមួយគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌកំបូល បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅគោលដៅលេីផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ ស្ថិតនៅក្នុងភូមិ ទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញគឺដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍សន្តិសុខសុវត្ថិភាពទាំងអ្នកធ្វើដំណើរក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌកំបូល។ក្នុងនោះដែរអាជ្ញាធរក៏ដូចជាសមត្ថកិច្ចខណ្ឌកំបូលក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ចៀសវាងមានគ្រោះថ្នាក់កើតឡើងដល់អាយុជីវិតនិងខូចខាតគ្រាប់សម្បត្តិរបស់ខ្លួនក៏ដូចជាអ្នកដទៃ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូលបានអោយដឹងថា ការ
ដាក់គោលដៅត្រួតពិនិត្យយានយន្តឆ្លងកាត់នេះសរុបរួមចំនួន ៩០គ្រឿង រថយន្តចំនួន​ ៧០គ្រឿង ម៉ូតូកង់បីចំនួន ២០គ្រឿង។យោងតាមរបាយការណ៍របស់គណៈប្រជាកាលឯកភាពខណ្ឌកំបូលបានឲ្យដឹងថាការដាក់គោលដៅត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍ដូចជាអាវុធជាតិផ្ទុះនៅក្នុងពេលនេះគឺលទ្ធផលពុំមានគល់ឃើញបទល្មើសដែលគួរឲ្យកត់សម្គាល់នោះទេ៕ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print