រដ្ឋបាលខណ្ឌពោធិ៍សែនជ័យចុះណែនាំរោងចក្រកាត់ដេរមួយកន្លែងក្រោយពលរដ្ឋប្តឹងថាបង្កផ្សែងក្លិនមិនល្អ

ចែករំលែក៖

ភ្នំពេញ៖​ រោងចក្រកាត់ដេរមួយកន្លែងដែលបង្កជាផ្សែង​ និងក្លិនមិនល្អរំខានដល់បងប្អូនប្រជាលរដ្ឋ​ ត្រូវបានអាជ្ញាធរចុះទៅពិនិត្យនិងណែនាំធ្វេីកិច្ចសន្យាបញ្ឈប់ដុតបង្ហុយផ្សែងតទៅទៀតនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរោងចក្រមួយកន្លែង​ នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងករោម ខណ្ឌពោធិ៍សែនជ័យ។

អាជ្ញាធរបានឱ្យដឹងថា​ ក្រោយពីទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋថា​ មានរោងចក្រកាត់ដេរមួយកន្លែង​ ដុតកំទិចក្រណាត់បង្ហុយផ្សែង​ និងក្លិនមិនល្អ​ រំខានដល់ការរស់នៅរបស់បងប្អូនរស់នៅជុំវិញ​ ក្រោមការចង្អុលបង្ហាញពី លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ៖
លោក សំ សារ៉ាវុធ អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងារចម្រុះ សហការជាមួយមន្ទីរបរិស្ថាន ចុះត្រួតពិនិត្យរោងចក្រកាត់ដេរខាងលេី​តែម្តង។

ក្រោយត្រួតពិនិត្យ​ អាជ្ញាធរបានកឃេីញថា​ ទីតាំងនេះពិតជាបង្កការបំពុលបរិស្ថាន និងទីតាំងនេះបានដុតកំទេចក្រណាត់ដុតក្នុងឡចំហាយ បណ្ដាលឱ្យផ្សែងហុយ និងសាយភាយក្លិនមិនល្អ​ មានវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម
មិនមានច្បាប់អនុញ្ញាតសិប្បកម្ម និងច្បាប់បរិស្ថាន។

អាជ្ញាធរ​ បានធ្វើការណែនាំម្ចាស់ទីតាំង​
-ត្រូវបញ្ឈប់ការដុតកំទេចក្រណាត់ ក្នុងឡចំហាយ។
-ត្រូវស្នើសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ។
-ត្រូវទទួលរងការផាកពិន័យតាមច្បាប់។

-ក្នុងករណីមិនអនុវត្តតាមការណែនាំ រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ និងសុំគោលការណ៍ថ្នាក់លើផ្អាកការធ្វើអាជីវកម្មជាបណ្ដោះអាស្នន។

...

រដ្ឋបាលខណ្ឌ នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាព និងបរិស្ថានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print