Kante ចូលរួមជាមួយ Fenerbahce ខណៈខ្សែប្រយុទ្ធ Youssef En-Nesyri បានផ្លាស់ទៅកាន់ក្លឹប Al-Ittihad.

ចែករំលែក៖

N’Golo Kante បានចូលរួមជាមួយក្លឹប Fenerbahce របស់តួកគី កាលពីថ្ងៃពុធ បន្ទាប់ពីមានភាពចម្រូងចម្រាសជុំវិញការបញ្ចប់កិច្ចព្រមព្រៀងផ្ទេររបស់គាត់ ខណៈដែលខ្សែប្រយុទ្ធជម្រើសជាតិម៉ារ៉ុក Youssef En-Nesyri បានផ្លាស់ទៅកាន់ក្លឹប Al-Ittihad នៃលីគអារ៉ាប៊ីសាអូឌីត។

ខ្សែបម្រើជម្រើសជាតិបារាំងរូបនេះ ដែលធ្លាប់ឈ្នះពាន English Premier League ចំនួន 2 ដង ជាមួយ Leicester City និង Chelsea បានត្រឡប់មកលេងនៅអឺរ៉ុបវិញ បន្ទាប់ពីចំណាយពេល 2 ឆ្នាំកន្លះ ជាមួយ Al-Ittihad។

ទោះជាយ៉ាងណា Al-Ittihad បានប្រកាសអំពីការលក់ Kante បន្ទាប់មក ហើយបានចុះហត្ថលេខាជាមួយ En-Nesyri ជាកីឡាករជំនួស Karim Benzema ដែលបានចាកចេញពីក្លឹបតាមកិច្ចព្រមព្រៀងរួម ដើម្បីទៅចូលរួមជាមួយ Al-Hilal កាលពីថ្ងៃច័ន្ទ។

“សូមស្វាគមន៍មកកាន់ Fenerbahce របស់យើង N’Golo Kante” ក្លឹបតួកគីបានសរសេរលើបណ្តាញ X។

ខ្សែបម្រើវ័យ 34 ឆ្នាំ រូបនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធនាការដ៏ជោគជ័យរបស់បារាំង នៅព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ី ហើយបច្ចុប្បន្នកំពុងសង្ឃឹមថា នឹងអាចធ្វើសមិទ្ធផលដូចគ្នា នៅព្រឹត្តិការណ៍ World Cup 2026 ដែលនឹងប្រារព្ធឡើងនៅ អាមេរិកខាងជើង នៅរដូវក្តៅឆ្នាំក្រោយ។

...

ចំណែកឯ En-Nesyri វ័យ 28 ឆ្នាំ បានចូលរួមជាមួយ Fenerbahce ក្នុងឆ្នាំ 2024 ពីក្លឹប Sevilla នៃលីគអេស្ប៉ាញ ហើយបានស៊ុតបញ្ចូលទី 38 គ្រាប់ ក្នុង 79 ប្រកួត ក្នុងគ្រប់ការប្រកួតទាំងអស់។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print