ខេត្តបន្ទាយមានជ័យៈ ផ្ទះសំណាក់មួយកន្លែងត្រូវអគ្គីភ័យឆាបឆេះមិនទាន់ដឹងមូលហេតុនៅវេលាម៉ោង២១ នឹង២០នាទីនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។
យោងតាមរបាយការណ៌បញ្ជាក់ថាៈមានករណីអគ្គិភ័យឆាបឆេះផ្ទះចំនួន២ខ្នង តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូជ្រៅ ក្រុងប៉ោយប៉ែត។
នៅកន្លែងកើតហេតុគេឃើញមានៈ លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនៃអធិការនគរបាលក្រុងប៉ោយប៉ែត កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១
•កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
•កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ព្រមទាំងកម្លាំងចម្រុះ បានមកជួយពន្លត់អគ្គិភ័យទាន់ពេលវេលា ។
របាយការណ៌បន្តថាៈ ករណីខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន១១ឡាន និងប្រើប្រាស់ទឹកអស់ចំនួន១៨ធុង:
១.រថយន្តពន្លត់អគ្គិភ័យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០២ធុង
២.រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចំនួន ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០៣ធុង
៣.រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ចំនួន១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០២ធុង
៤.រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ចំនួន១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១ធុង
៥.រថយន្តពន្លត់អគ្គិភ័យអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចំនួន១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០២ធុង
៦.រថយន្តពន្លត់អគ្គីភ័យ ហ្រ្គែនដាយអឹម៉ិនចំនួន១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១ធុង
៧.រថយន្តពន្លត់អគ្គិភ័យស្តាហ្គោល ចំនួន១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០២ធុង
៨.រថយន្តពន្លត់អគ្គិភ័យត្រូពីកាណា ចំនួន១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០២ធុង
៩.រថយន្តពន្លត់អគ្គិភ័យអានកូរអគ្គីសនី និងទឹកស្អាត ចំនួន១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១ធុង
១០.រថយន្តពន្លត់អគ្គិភ័យក្រុមសង្រ្គោះបឋមក្រុងប៉ោយប៉ែត ចំនួន១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១ធុង
១១.រថយន្តពន្លត់អគ្គិភ័យសាលាក្រុងប៉ោយប៉ែត ចំនួន១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១ធុង
•សម្ភារៈខូចខាតរួមមាន: កំណត់មិនទាន់បាន
•ភ្លើងបានរលត់ទាំងស្រុងនៅម៉ោង២២និង៣០នាទី ។
ចំពោះមនុស្ស: ម្ចាស់ផ្ទះឈ្មោះសំណាង ហុងស៊ីង (អ្នកជួលបន្តពីផ្ទះសំណាក់ខេមរៈ) ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរ បើកក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ រងរបួសរលាកខ្នង និងថ្ងាស បន្តិចបន្តួច ។
សមត្ថកិច្ចបន្តថាៈមូលហេតុឆេះ ក្តាប់ពុំទាន់បាន កម្លាំងជំនាញកំពុងពិនិត្យ និងស្រាវជ្រាវលើករណីភ្លើងឆេះនេះ និងធ្វើសេចក្តីរាយការណ៌នៅពេលក្រោយ៕

ដោយ៖ វណ្ណា









